រថយន្តលំនៅឋានប្រណិត និងថ្លៃបំផុតទាំង១០ ក្នុងលោក
Motorhome
ឬរថយន្តលំនៅឋានកំពុងតែពេញនិយមយ៉ាងខ្លាំងសម្រាប់ពួកមហាសេដ្ឋី
។ បើមើលពីខាងក្រៅ រថយន្តលំនៅឋានគឺសាមញ្ញនោះទេ
តែពេលចូលទៅខាងក្នុងវិញពិតជាអស្ចារ្យព្រោះនៅខាងក្នុងរថយន្ត
ពោរពេញទៅដោយគ្រឿងសង្ហារិមប្រណិតៗ បន្ទប់គេង
និងផ្ទះបាយដែលដូចគ្នានឹងផ្ទះដ៏ស្រស់ស្អាតមួយអញ្ចឹងដែរ។
ខាងក្រោមគឺជារថយន្តលំនៅឋានទំនើបៗលំដាប់ពិភពលោកទាំង១០
មានតម្លៃថ្លៃបំផុតចាត់ចំណាត់ថ្នាក់ដោយវិបសាយThe Richest៖
១០. រថយន្តលំនៅឋាន Entegra Coach Cornerstone 45DLQ ស៊េរីឆ្នាំ ២០១៥ មានតម្លៃ ៤៦៤ ០០០ដុល្លារ
៩. រថយន្តលំនៅឋាន Country Coach Magna 630 មានតម្លៃ ៤៩៥ ០០០ដុល្លារ
៨. រថយន្តលំនៅឋាន UNICAT Amerigo International មានតម្លៃ៥០០ ០០០ដុល្លារ
៧. រថយន្តលំនៅឋាន Monaco Dynasty 45P ស៊េរីឆ្នាំ ២០១៥ មានតម្លៃ ៥៨៥ ៧៥០ដុល្លារ
៦. រថយន្តលំនៅឋានNewmar King Aire ស៊េរីឆ្នាំ ២០១៥ មានតម្លៃ ៧៣៨ ៦៤៥ ដុល្លារ
៥. រថយន្តលំនៅឋាន Country Coach Prevost ស៊េរីឆ្នាំ២០១៤មានតម្លៃ ១លានដុល្លារ
៤. រថយន្តលំនៅឋាន Foretravel IH-45 Luxury Motor Coach ស៊េរីឆ្នាំ ២០១៥ មានតម្លៃ ១៣០០ ០០០ ដុល្លារ
៣. រថយន្តលំនៅឋានកម្ពស់៣ម៉ែត្រ Prevost H3-45 VIPស៊េរីឆ្នាំ ២០១៥មានតម្លៃ ១៦០០ ០០០ ដុល្លារ
២. រថយន្តលំនៅឋាន Featherlite Vantare Platinum Plusមានតម្លៃ ២៥០០
០០០ដុល្លារ
(អាចផ្ទុករថយន្តស្ព័រធន់តូចបានមួយនៅផ្នែកខាងក្រោមរថយន្ត)
១. រថយន្តលំនៅឋាន Marchi Mobile EleMMent Palazzo មានតម្លៃ ៣លានដុល្លារ
ម៉េចដែរ! ប្រិយមិត្តចង់បានរថយន្តមួយណាដែរ?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ therichest