វីតាមីនមួយចំនួន ជំនួយ ដល់លិង្គរបស់បុរស

10/02/2014 0 Comments A+ a-

បញ្ហាលិង្គមិនឡើងរឹងតែងតែតាមយាយីមកលើបុរសៗ ពិសេសបុរស ដែលមាន វ័យជ្រេងបន្តិច។ ឱសថមួយចំនួន ដូចជាប្រភេទ Viagra, Levitra និង Cialis អាចជួយឱ្យលិង្គបុរស ឡើងរឹងបានល្អ មានបុរសមួយចំនួន អាចប្រាថ្នាចង់ប្រើវិធីធម្មជាតិ ដើម្បីដោះស្រាយបញ្ហានេះ ដោយការទទួលទាន ថ្នាំជីវជាតិ។ ខាងក្រោមនេះជាវីតាមីន មួយចំនួន ដែលជំនួយដល់លិង្គបុរស៖
១-វីតាមីន C ៖ វីតាមីន C មានប្រសិទ្ធភាពលើកកម្ពស់ ប្រព័ន្ធការពាររាងកាយ និងជាសារធាតុប្រឆាំង នឹងអុកស៊ីដកម្ម។ វីតាមីន C លើកស្ទួយសុខភាព រាងកាយទាំងស្រុង ដោយផ្ដល់នូវការ ការពារ ពីជំងឺឆ្លងតាមរយៈវីរុស។ អ្នកវិទ្យាសាស្រ្ដដ៏ល្បី ឈ្មោះ Linus Pauling បានទទួលទានឱសថ វីតាមីន C ប្រមាណ ២៥ក្រាម រាល់ថ្ងៃ ហើយគាត់អាចរស់រានមានជីវិតរហូត ៩៦ឆ្នាំ។ វីតាមីន C ក៏មានសមត្ថភាព ជួយឱ្យបុរសសម្រេចបាន និងរក្សាលិង្គ របស់គាត់បានឡើងរឹងល្អដែរ។
២-វីតាមីន E ៖ ជីវជាតិ E គឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មមួយប្រភេទ ដែលអាចជួយការពារ កោសិកាឱ្យមានសុខភាពល្អ ពីការប៉ះពាល់បំពុល ដោយបរិយាកាស។ សម្រាប់គុណប្រយោជន៍ ផ្លូវភេទវិញ ជីវជាតិ E អាចជួយការពារ និងជំនួយដល់សរីរាង្គបន្ដពូជ និងសរីរាង្គផ្លូវភេទ។ ជីវជាតិ E មានប្រសិទ្ធភាព បង្កើនលំហូរឈាម ទៅកាន់សរសៃឈាម នៅក្នុងលិង្គ។
៣-ជាតិស័ង្កសី ៖ ជាតិស័ង្កសីមានសារៈសំខាន់ចំពោះការផលិតចេញ នូវអ័កម៉ូន testosterone ដែលបុរសត្រូវការចាំបាច់ សម្រាប់ជំនួយឱ្យលិង្គ ឡើងរឹងបានល្អ។ វាក៏ជាកត្ដាយ៉ាងសំខាន់ នៅក្នុងការចល័តមេជីវិតដែរ ពោលគឺជាកត្ដាដ៏សំខាន់បង្កើនសម្ថភាពបុរស ក្នុងការធ្វើស្រ្ដីមានផ្ទៃពោះ។ ជាតិស័ង្កសីមានគុណសម្បត្ដិ ប្រឆាំងនឹងវីរុស និងបាក់តេរី ហើយវាដើរតួរ យ៉ាងសំខាន់ ក្នុងការបង្កើន សមត្ថភាពបុរស ឱ្យរួមភេទបានយូរ៕