គូសង្សារវ័យក្មេង ចាក់សម្លាប់គ្នាក្នុងសាលា ព្រោះវិបត្តិស្នេហ៍
 (កំពង់ចាម)៖
 គូស្នេហ៍វ័យក្មេង ព្រោះតែវិបត្តិស្នេហ៍ បានចាក់សម្លាប់គ្នាជាច្រើនកាំបិត 
នៅក្នុងបន្ទប់សាលារៀន នៃវិទ្យាល័យ «ហ៊ុនសែនខ្ចៅ» ស្ថិតក្នុងឃុំខ្ចៅ 
ស្រុកកងមាស ខេត្តកំពង់ចាម កាលពីម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០២ ខែតុលា 
ឆ្នាំ២០១៤នេះ។ នគរបាលស្រុកកងមាស បានឲ្យដឹងការធ្វើអត្តឃាតនេះ 
ខាងស្រីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ 
ខណៈភាគីខាងប្រុសកំពុងជួយសង្រ្គោះ។ នារីជាសង្សារដែលស្លាប់មានឈ្មោះ ធី លីនដា 
អាយុ ១៩ឆ្នាំ មានស្នាមកាំបិតនៅលើដោះខាងស្តាំ ១កាំបិត ក្រោមដោះស្តាំ ២កាំបិត
 ចុងដង្ហើម១កាំបិត។ តួអង្គខាងប្រុស ឈ្មោះ ទី រដ្ឋា អាយុ ២០ឆ្នាំ 
រងរបួសចំដោះខាងឆ្វេង ២កាំបិត ក្រោមចុងដង្ហើម១កាំបិត៕ Via lookingtoday

 
 
 
 
