និយាយមែន ឬលេង!…ដួង ហ្សូរីដា ហ៊ានឲ្យគេប៉ះពាល់ខ្លួនប្រាណ
ពិធីការិនីល្បីឈ្មោះ ដួង ហ្សូរីដា បានឲ្យដឹងថា
នាងហ៊ានឲ្យគេប៉ះពាល់រាងកាយ ដើម្បីបញ្ជាក់ការពិតថា
មិនធ្លាប់បានវះកាត់កែសម្ផស្សនោះទេ។
នេះបើយោងតាមការលើកឡើងរបស់ កញ្ញា ដួង ហ្សូរីដា
ដែលបានសរសេរនៅលើគណនី Facebook របស់នាងផ្ទាល់នៅព្រឹកមិញនេះ។
ប្រតិកម្មរបស់ ដួង ហ្ស៊ូរីដា យ៉ាងដូច្នេះ គឺជាការឆ្លើយតបចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមFacebookម្នាក់ ដែលចោទប្រកាន់ចំពោះនាងថា បានទៅធ្វើច្រមុះ និងមិនហ៊ានទទួលស្គាល់ការពិត ដោយកុហកថា មិនបានធ្វើទៅវិញ។

ពិធីការិនីរូបនេះបានបញ្ជាក់ថា
មួយតួខ្លួនរបស់នាងមិនដែលធ្លាប់ទទួលការវះកាត់ដោយកាំបិត
ឬកន្ត្រៃម្ដង ដើម្បីដោតស៊ីលីកូន ម្ដងណាឡើយ៖ ” បើនរណាមិនជឿទេ
សូមមកចាប់ ច្របាច់ អង្រួនសាកមើលចុះដឹងហើយ”។ នាងបន្ថែមថា
តាំងពីដើមមក
មិនដែលឲ្យតម្លៃលើអ្នកស្អាតដោយការវះកាត់ដក់ខ្ទង់អ្វីដែរទោះបី
ជាខ្លួនមិនស្អាត ឬមិនឥតខ្ចោះដូចតារាដទៃក៏ដោយ។
ពិធីការិនីរូបនេះបានអះអាងថា៖”ប៉ុន្តែខ្ញុំមានមោទនភាពចំពោះ សម្រស់ធម្មជាតិ ដែលឪពុកម្ដាយខ្ញុំផ្ដល់ឲ្យពីកំណើត។ សូម្បីតែធ្មេញក៏មិនទាន់ដូរដុសដាក់ធ្មេញនឹងគេមួយគ្រាប់ដែរ ទេ”។
នៅព្រឹកនេះ Sabay មិនអាចសុំការបញ្ជាក់ពីសាមីខ្លួនផ្ទាល់បានទេ ព្រោះទូរសព្ទរបស់នាង មានស្រ្តីរួមការងារម្នាក់ជាអ្នកលើកជំនួស ព្រោះកំពុងថតកម្មវិធីឲ្យប៉ុស្តិ៍ទូរទស្សន៍។ អ្នករួមការងារសុំមិនបញ្ចេញឈ្មោះអះអាងថា ពិតជាមានការចោទប្រកាន់ដូច្នេះ មកលើពិធីការិនី ដួង ហ្សូរីដា ប្រាកដមែន បន្ទាប់ពីបានឃើញរូបថត១សន្លឹកពីចំហៀង ដែលនាងបានថតឲ្យ ដួង ហ្សូរីដា ប៉ុន្មានថ្ងៃមុន។
“ថ្ងៃមុនខ្ញុំទៅលេងផ្ទះរបស់គាត់ និង ថតរូបពីចំហៀងឲ្យគាត់មួយប៉ុស្តិ៍។ ពេលបង្ហោះទៅ ដឹងអីស្រាប់តែមានការលើកឡើងថា គាត់បានកែច្រមុះ គាត់បានប្រាប់ខ្ញុំដែរ ពីរឿងនេះ”។ នាងឲ្យដឹងថា សូម្បីរកពេលសម្រាកមិនបានផង ដូច្នេះពិធីការិនីខាងលើមិនអាចឆ្លៀតទៅកែសម្ផស្សបានទេ៕
អត្ថបទ៖ សំ ជំនាញ