​បុរស​ម្នាក់​​ញៀន​អ៊ីនធឺណិត​ដោយសារ​ Google Glass

10/16/2014 0 Comments A+ a-

នេះ​ជា​ករណី​ដ៏​ចម្លែក​មិន​ធ្លាប់​មាន​ ​​នោះ​គឺ​ការ​ញៀន​នឹង​អ៊ីនធឺណិត​​​របស់​បុរស​ម្នាក់​ក្រោយ​ប្រើ​ Google Glass ​​ងុបងល់​ពេក។
 បុរស​រូប​នោះ​ ​បាន​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នេះ​ ១៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ដោះ​ចេញ​តែ​ពេល​គេង​ និង​ងូត​ទឹក​ប៉ុណ្ណោះ។ ​​​ចាប់​តាំង​ពី​ទិញ​មក​រយៈពេល​ ២ ​ខែ​គឺ​គេ​ប្រើ​ដូច​នេះ​រហូត។ ​​​ការ​ញៀន​បែប​នេះ​ ធ្វើ​ឲ្យ​​រូប​គេ​សូម្បី​តែ​គេង​ក៏​យល់សប្ដ​ដូច​ឃើញ​ខ្លួន​ឯង​មើល​តាម​កញ្ចប់​ Google Glass ​រហូត​ដែរ។ ​ពេល​ដោះ​ចេញ​ ​បុរស​រូប​នោះ​ហាក់​មាន​អារម្មណ៍​​​មិន​ស្រណុក​នោះ​ឡើយ។
 អត្តសញ្ញាណ​របស់​បុរស​ញៀន​អ៊ីនធឺណិត​​រូប​នេះ​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

 google-glass-lol

ការ​ញៀន​អ៊ីនធឺណិត​ដែល​បណ្ដាល​មក​ពី​ឧបករណ៍​អេឡិចត្រូនិក​​ដូចជា​ Smartphone ​និង​កុំព្យូទ័រ​​បាន​ក្លាយ​ជា​ប្រធានបទ​​​ពិភាក្សា​​ដ៏​ក្ដៅ​គគុក​ក្នុង​ចំណោម​អ្នក​ជំនាញ​ចិត្តវិទ្យា​​​​ក្នុង​​សម័យ​បច្ចេកវិទ្យា​ដែល​​កំពុង​តែ​ដើរ​ទៅ​មុខ​យ៉ាង​លឿន​នេះ។ ​​តែ​នេះ​ជា​ករណី​ដំបូង​ដែល​រក​ឃើញ​ពិត​ប្រាកដ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ Device ​ខាង​លើ​ហួសហេតុ​ពេក។

​លោក​វេជ្ជបណ្ឌិត​ Andrew Doan ​​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ការ​ញៀន ​​និង​ការ​ព្យាបាល​​​នៃ​ កម្មវិធី​​ញៀន​ជាតិ​ស្រវឹង​ ​និង​​ការ​ព្យាបាល​របស់​​នាវិក​អាមេរិក​ (Sarp) ​​​បាន​ប្រៀបធៀប​ការ​ញៀន​អ៊ីនធឺណិត​ទៅ​នឹង​​​ស្រា​ដូច្នោះ​ដែរ។

លោក​បញ្ជាក់​ដូច្នេះ៖ ​”មនុស្ស​ជាច្រើន​គិត​ថា ​ជាតិ​ស្រវឹង​មិន​មែន​ជា​បញ្ហា​ទេ ​​ហើយ​ពួកគេ​រិះគន់​ទៅ​លើ​មនុស្ស​ជា​​អ្នក​ធ្វើ​វា។ ​​តែ​​ឆ្លង​កាត់​រយៈពេល​ជាក់​លាក់​មួយ​អ្នក​នឹង​ដឹង​ថា​ ​វា​ពិត​ជា​កើត​មាន​​ពិត​ប្រាកដ​មែន”៕
 ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​theguardian