ប្រើ​ Apple iD តែ​មួយ​លើ​ iPhone ពីរ​​អាច​ដឹង​ទីតាំង​គ្នា​ទៅ​វិញ​ទៅ​មក​បាន

10/16/2014 0 Comments A+ a-

ប្រិយមិត្ត​ដែល​បាន​ប្រើ​ប្រាស់ Apple iD តែ​មួយ​ទៅ​លើ iPhone ២ គឺ​ប្រិយមិត្ត​អាច​មើល​ទីតាំង​ថា​ iPhone ទាំង​នោះ​​បាន​ទៅ​វិញ​ទៅ​មក។ ដើម្បី​មើល​ទី​តាំង​គ្នា​បាន​​ត្រូវ​ប្រើ​កម្មវិធី​ដែល​មាន​ស្រាប់​មួយ​នៅ​លើ​ iPhone គឺ​ Find My iPhone។

បញ្ជាក់៖ ប្រិយមិត្ត​អាច​បញ្ជា​ iPhone ឲ្យឮសំឡេង​ទៅ​វិញ​ទៅ​មក​បាន ប៉ុន្តែ​អាច​តាម​រក​ទីតាំង​បាន​លុះ​ត្រា​តែ​ iPhone ទាំង​ពីរ​បាន​ភ្ជាប់​អ៊ីនធឺណិត។​

ខាង​ក្រោម​នេះ​ជា​វិធី​រក​មើល​ទីតាំង​គ្នា​ទៅ​វិញ​ទៅ​មក​លើ iPhone ៖


១. ប្រិយមិត្ត​ត្រូវ​ដំឡើង​ App មួយ​ឈ្មោះ​ថា Find My iPhone លើ​ iPhone ទាំង​ពីរ​នោះ ដើម្បី​ដឹង​ទីតាំង iPhone ទាំង​នោះ។

2

២. នៅ​លើ​ iPhone មួយ​កំពុង​ដំណើរការ​រក​ទីតាំង​ដោយ​ប្រើ​ប្រាស់​ App Find My iPhone ឬ កំពុង​តែ​ Log in Apple ID ដែល​ត្រូវ​នឹង​ iPhone មួយ​ទៀត​ Find My iPhone នឹង​បង្ហាញ​ឈ្មោះ​ និង ទី​តាំង​នៅ​លើ​​ផែន​ទី​ iPhone នោះ។

2
៣. ដើម្បី​បញ្ជា​ឲ្យ​ iPhone មួយ​ទៀត​នោះ​អាច​បន្លឺ​សំឡេង​បាន​គឺ

* ដំបូង​ចុច​លើ ឈ្មោះ​ iPhone ដែល​ប្រិយមិត្ត​ចង់​រក​ទី​តាំង (មើល​រូប)​
* បន្ទាប់​មក​ចុច​លើ​ពាក្យ​ Actions (មើល​រូប)
* បន្ទាប់​មក​ទៀត​ជ្រើស​យក​ពាក្យ Play Sound (មើល​រូប)
* ពេល​នោះ​ iPhone ដែល​ចង់​ដឹង​ទីតាំង នឹង​បន្លឺ​សំឡេង​ ទោះ​បី​ iPhone នោះ​បិទ​សំឡេង​ក៏​ដោយ
* ពេល​ដែល iPhone នោះ​បាន​រោទ៍​សំឡេង​ហើយ នឹង មាន​សារ​មួយ​លោត​មក​លើ Screen ថា Find My iPhone Alert (មើល​រូប)

33

55
66

៤. ដើម្បី​រក​ផ្លូវ​ទៅ​ទី​តាំង​ iPhone មួយ​ទៀត​គឺ​ត្រូវជ្រើស​យក​ Actions បន្ទាប់​ចុច​លើ​ iCon រូប​ឡាន​នោះ វា​នឹង​បង្ហាញ​ផ្លូវ​ទៅ​កាន់​ទីតាំង​ iPhone មួយ​ទៀត​ហើយ (មើល​រូប)

33
៧៧
៨៨
 ដោយ​៖ ដារ៉ាឆានី​