ក្រុមឧទ្ទាមឥស្លាម និយមស្លាប់កើនដល់ ៥៩នាក់ ក្នុងការវាយប្រហារ ផ្លូវអាកាស

10/16/2014 0 Comments A+ a-

is dieបាកដាដ ៖ យោងតាមប្រភព ពីកងរក្សាសន្តិសុខ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម សរុប ចំនួន ៥៩នាក់ហើយ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធ
ម្សិលមិញនេះ នៅក្នុងការប៉ះទង្គិចគ្នា និងការវាយ ប្រហារ ផ្លូវអាកាសប្រឆាំង នឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ ឲ្យដឹងថា នៅក្នុងខេត្ត សាលាហួឌីន កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្រោមការគាំទ្រដោយ កងជីវពល ស៊ីអ៊ីត បានវាយ ប្រហារកាន់កាប់យកភូមិចំនួន៣ មកវិញនៅភាគអាគ្នេយ៍ ក្រុង ឌួជេល ចម្ងាយ ៦០គីឡូម៉ែតភាគខាង ជើងរដ្ឋធានី បាកដាដ បន្ទាប់ពីការប្រយុទ្ធដ៏ខ្លំាងក្លា ជាមួយនឹងជាពួកសកម្មប្រយុទ្ធ IS ។
បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ហិង្សាជាមួយនឹងក្រុមសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ក្រុមឧទ្ទាម IS ចំនួន ១២នាក់ត្រូវបានសម្លាប់ និងរថយន្តរបស់ពួកគេចំនួន ៥គ្រឿងត្រូវបាន បំផ្លាញ ។ នៅក្នុងខេត្ត អានបា កងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ ក្រោមជំនួយពីយន្ដហោះចម្បាំងសម្ព័ន្ធ មិត្តអាម៉េរិក បានបើកការវាយ ប្រហារទៅលើក្រុមឧទ្ទាមសកម្មប្រយុទ្ធ ដែលព្យាយាម បង្កព្យុះ ភ្លៀងនៅទីក្រុង អាល់ បេកដាឌី ភាគ ខាងជើងរដ្ឋធានី បាកដាដ ចម្ងាយ២០០ គីឡូម៉ែត ។
កងសន្ដិសុខម្នាក់បានថ្លែង ប្រាប់សារព័ត៌មានចិន ស៊ិនហួ បន្ថែមទៀតថា ការប៉ះទង្គិចនេះ បានសម្លាប់ ក្រុមឧទ្ទាម IS ចំនួន ១៣នាក់ និងរថយន្ដរបស់ពួកគេចំនួន ៩គ្រឿងត្រូវបានបំផ្លាញ ក្រោមប្រតិបត្តិ ការវាយប្រហារផ្លូវអាកាស។ តាមការឲ្យដឹងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបន្តថា ការវាយប្រហារ ប្រឆាំងនឹងក្រុមឧទ្ទាម IS នៅក្នុងថ្ងៃនោះដែរ នៅក្បែរទីប្រជុំជនក្រុង បាលាដ ប៉ៃជី សាម៉ារ៉ា និងឌួលួយ៉ា ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធIS ចំនួន ១៣នាក់ និងបំផ្លាញឧបករណ៍សង្រ្គាម និងរថយន្តជាច្រើន គ្រឿងរបស់ពួកគេផងដែរ។
នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ មេដឹកនាំក្រុមឧទ្ទាម IS ដ៏លេចធ្លោម្នាក់ និងជា ជំនួយការចំនួន ២នាក់ទៀត ត្រូវបានសម្លាប់ នៅពេលដែល ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាញ់បំផ្លាញរថយន្ដ ពួកគេ ចំនួន ៣គ្រឿង ដែលមានសមាជិកក្រុមសកម្មប្រយុទ្ធ ជាច្រើននាក់ជិះនៅលើនោះ នៅក្នុងតំបន់ ដែល ក្រុម IS នេះបានកាន់កាប់ក្រុង ប៉ៃជី ចម្ងាយ ២០០គីឡូម៉ែតភាគខាងជើង រដ្ឋធានីបាកដាដ។ នេះបើ យោងតាមប្រភពខាងលើ ដកស្រង់របាយការណ៍ ស៊ើបការណ៍សម្ងាត់ ។
ដោយឡែកនៅក្នុងពិធីបុណ្យ ម៉ួឡា អ៊ីដ ក្នុងនោះដែរមេដឹកនាំ ក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ និងឆ្មាំចំនួន ១៥នាក់ទៀតរបស់លោកត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំង សន្តិសុខអ៊ីរ៉ាក់ និង កងជីវពលស៊ីអ៊ីត ស្ថិតនៅក្នុងភូមិហ្គារ៉ាហ្គូល ភាគពាយ័ព្យនៃខេត្តឌីយ៉ាឡា ប្រភពនេះបានបន្ថែមទៀត ថា ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ និង ៧នាក់ផ្សេងទៀតរងរបួសនៅ ក្នុង ការប្រយុទ្ធគ្នានោះ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news