iPhone 6 ​ជាប់​​​លេខ​១ ជា​ ​​​Smartphone ​​​ល្បឿន​លឿន​បំផុត​​ឆ្នាំ២០១៤

10/16/2014 0 Comments A+ a-

iPhone 6 ទទួល​បាន​បាន​ចំណាត់ថ្នាក់​លេខ ១ ​ជា​ Smartphone ដែល​មាន​ល្បឿន​លឿន​ជាង​គេ​នៅ​ក្នុង​ចំណោម​Smartphone ៦ម៉ូដែល​ផ្សេង​ទៀត​សម្រាប់​ឆ្នាំ​២០១៤​នេះ។

iPhone 6 ដែល​ទើប​តែ​ត្រូវ​បាន​ប្រកាស​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​បាន​ឈរ​នៅ​កំពូល​តារាង ​”ការ​ប្រៀប​ធៀបSmartphone ដែល​មាន​ល្បឿន​​លឿន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​២០១៤​” រី​ឯ iPhone 6 Plus ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ Smartphone ចំនួន​​៥ម៉ូដែល​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​មួយ​ក្រុម​យក​មក​ធ្វើ​តេស្ត​ល្បឿន​រួម​មាន Samsung Galaxy S5 ​(ចំណាត់​ថ្នាក់​លេខ ៣), iPhone 5S ​(ចំណាត់​ថ្នាក់​លេខ ៤), HTC One M8 (ចំណាត់​ថ្នាក់​លេខ៥), LG G3 (លេខ​៦)  ហើយ​ចុង​ក្រោយ​​គេ ​iPhone 5C (បាន​លេខ៧)។

1413368297936_wps_3_Fastest_phones_2014_jpg

ក្រុម​អ្នក​ធ្វើ​តេស្ត​កំពូល ​Smartphone ទាំង​៧ម៉ូដែល​នេះ​បាន​ប្រើ ​Software មួយ​ឈ្មោះ​ Geekbench 3 ដែល​អាច​វាស់​ស្ទង់​ពី​ល្បឿន​ទូរសព្ទ​។  Software មួយ​នេះ​អាច​គណនា​ពី​ល្បឿន​ដំណើរ​ការ​​​(នៅ​ក្នុង​កម្ម​វិធី​មួយ​ចំនួន​)របស់​Smartphone នីមួយៗ​បន្ទាប់​មក​វា​​នឹង​ថ្លឹង​ថ្លែង​ថា​ តើ ​Smartphone មួយ​ណា​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ហើយ​លទ្ធផល​គឺ iPhone 6 ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។

ចំពោះ ​iPhone 6 និង iPhone 6 Plus ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២ ដំណើរ​ការ​ដោយ ​CPU  ប្រភេទ dual core មាន​ល្បឿន 1.4GHz និង​Chip ប្រភេទA8។ ដោយ​ឡែក​ Samsung Galaxy S5 ដែល​ទទួល​បាន​លេខ​៣ដំណើរ​ការ​ដោយ ​CPU ប្រភេទ quad-core មាន​ល្បឿន​ដល់​ទៅ 2.5 GHz។

1413368302316_wps_4_1_Fast_phones_TB_jpg

កាល​ពី​ឆ្នាំ​មុន ​iPhone 5S របស់​ Apple ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ​ដែរ ​ហើយ LG G2 បាន​លេខ​២ ​និង​Galaxy S4 របស់​ Samsung បាន​លេខ​៣។

អ្នក​ជំនាញ​ដដែល​បាន​ឲ្យ​ដឹង​ថា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ពួក​គេ​នឹង​ធ្វើ​តេស្ត​ប្រៀប​ធៀបល្បឿន​ដំណើរ​ការ​ Smartphone កំពូល​ៗ​ពីរ​ម៉ូដែល​ទៀត​គឺ Galaxy Note 4 និង​ Sony Xperia Z3 ជា​មួយ iPhone 6/6 Plus។ ចាំ​មើល​ថា​តើ​កំពូល ​Smartphone ទាំង​ពីរ​របស់ ​Apple អាច​រក្សា​តំណែង​​​លេខ​១ និង​លេខ២​បាន​ដែរ​ឬ​ទេ​ពេល​មក​តតាំង​ជាមួយ​ Note 4 និង Xperia Z3?​​​​​​​​​​​​​
ប្រែ​សម្រួល​៖ ប៉ែត ផាន់និត
ប្រភព៖ dailymail