បង្ក្រាបករណី ជួញដូរ គ្រឿងញៀនឃាត់ ខ្លួនជនជាតិស្បែកខ្មៅ ៩នាក់

10/27/2014 0 Comments A+ a-

black skinភ្នំពេញ ៖ ជនជាតិស្បែកខ្មៅចំនួន ៩នាក់ ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកព្រះរាជអាជ្ញារង សៀង សុខ ចុះបង្ក្រាបបានកាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ ។
ការឃាត់ខ្លួនជនសង្ស័យ ក្នុងបទជួញដូរ គ្រឿងញៀន ជាជនជាតិស្បែកខ្មៅខាងលើ នេះ បានធ្វើឡើងនៅក្នុងទីតាំងផ្ទះស្នាក់នៅ របស់ពួកគេ នៅក្នុងបុរីមួយកន្លែងស្ថិតក្នុង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។
ជាជំហានដំបូង យោងតាមសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា មានជនជាតិស្បែក ខ្មៅដែលគេនៅមិនទាន់ដឹងមានជនជាតិអ្វី ខ្លះពិតប្រាកដចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងវត្ថុតាងថ្នាំញៀនមួយចំនួនរួម ទាំងដកហូតរថយន្ដ និងម៉ូតូផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន សមត្ថកិច្ចមន្ទីរគ្រឿងញៀនក្រសួង យកទៅ ធ្វើការសួរនាំបន្ដ ៕




_______________
ផ្តល់សិទ្ទិដោយ៖dap-news