រថយន្ត ដឹកអ្នកហែរកឋិន បុកគោយន្តកន្រ្តៃ ស្លាប់ម្នាក់ របួសស្រាល ២នាក់

10/27/2014 0 Comments A+ a-

accidtentបាត់ដំបង ៖ រថយន្តទេសចរណ៍ ដឹកអ្នកហែរកឋិន ១គ្រឿង ពីទិសភ្នំពេញ មកទិសបាត់ដំបង បានបុក គោយន្ត កន្រ្តៃ១គ្រឿង កាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរគ្រាត ឃុំគារស្រុកមោងឬស្សី ជនរងគ្រោះ ជិះគោយន្ត៣នាក់ ត្រូវបានដឹកយកមក សង្រ្គោះ នៅមន្ទីរពេទ្យស្រុកមោងឬស្សី បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាល២នាក់ ។
ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី មាន ករណីគ្រោះ ថ្នាក់ចរាចរណ៍១កើតឡើង បង្កដោយរថយន្តទេសចរណ៍ ម៉ាកkia motor ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3D 3474 បានដឹកអ្នកដំណើរ (អ្នកមក ហែរបុណ្យកឋិន) ពីទិសភ្នំពេញមកបាត់ដំបង ។ ពេលមកដល់ចំណុច កើតហេតុស្រាប់ រថយន្តបង្ក បានបើកជែង (វ៉ា) រថយន្ត១គ្រឿងទៀត ទៅមុខក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូត ទៅបុកគោយន្ត ១គ្រឿង បើកច្រាស់ទិសគ្នាចំពីមុខពេញ ទំហឹងបណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាល២នាក់និង គោយន្ត ខ្ទេចស្ទើទាំងស្រុង តែភាគីអ្នកដំណើរ រថយន្តទេសចរណ៍ ពុំមានអ្នករបួសទេ ។ ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងជួយដឹកអ្នករងគ្រោះ ទៅមន្ទីរពេទ្យស្រុក ពេលទៅដល់ពេលជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់ក្នុងពេទ្យតែម្តងនិង២នាក់ទៀត របួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់មាន៖ទី១ឈ្មោះ ញឿន សេត ភេទប្រុសអាយុ២៩ឆ្នាំ បានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ ទី២ឈ្មោះ ឆោម កាន់ ភេទប្រុសអាយុ៤០ឆ្នាំ របួសស្រាល ទី៣ ឈ្មោះ គុយ សាលី ភេទប្រុសអាយុ១៥ឆ្នាំ របួសស្រាល ។ ទាំង៣នាក់នេះ រស់នៅភូមិអូរគ្រាតឃុំគារ ស្រុកមោងឬស្សី ។ ចំណែកអ្នកបររថយន្តធំ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នសពជនរងសមត្ថកិច្ច បានជួយដឹកយកប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើ តាមប្រពៃណីនិង អ្នក របួសសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុក ឯមធ្យោបាយ ទាំង២ត្រូវបាន សមត្ថកិច្ច នគរបាល ចរាចរណ៍ ស្រុកអូសយកទៅរក្សាទុក នៅអធិការស្រុក និងបញ្ជូនបន្តមកការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីរក្សា ទុកបណ្តោះ អាសន្នរងចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕




__________________
ផ្តល់សិទ្ទិដោយ៖dap-news