រថយន្តដឹកថ្ម បើកជែងគេ ទៅប៉ះម៉ូតូរងរបួស ធ្ងន់ ស្រាល ២នាក់
នគរបាលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ត្រេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើ ដំរួត រស់នៅភូមិតាតេន សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ដៃ ខាងឆ្វេង ជាអ្នកឌុបនិងអ្នករួមដំណើរឈ្មោះ ក្រាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងរស់នៅ ភូមិជាមួ យគ្នារងរបួសបាក់ជើខាងឆ្វេង។ ចំណែករថយន្តបង្ក ពុំត្រូវបានគេស្គាល់ម៉ាកនោះ ទេ។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុបុរសរងគ្រោះ ទាំងពី រនាក់ជិះម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BA-8361ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ
ស្រាប់តែ មានរថយន្តដឹកថ្មមួយគ្រឿ ង បើកច្រាសទិសគ្នា បានបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀតជ្រុល ទៅប៉ះនិងម៉ូតូ ជនរងគ្រោះ បណ្ដាលឱ្យដួលបោកទៅនិងថ្នល់ រងរបួសដោយម្នាក់បាក់ដៃនិង ម្នាក់បាក់ជើង ចំណែចឯរចយន្តបង្កបានព្យាយាមបើ ករត់គេចបាត់។ ក្រោយកើតហេតុ រថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅ ព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សា រទុក នៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ក្រុមគ្រួសារទៅធានាយកមករក្សាទុ កដោយខ្លួនឯង៕
ស្រាប់តែ មានរថយន្តដឹកថ្មមួយគ្រឿ
___________________
ផ្តល់សិទ្ទិដោយ៖dap-news
