នារីវ័យក្មេងខឹងសង្សារគិតខ្លីលេបថ្នាំសម្លាប់ខ្លួន
ហេតុការណ៍ធ្វើអត្ដឃាតដោយសារ តែរឿងស្នេហានេះបានកើតឡើងកាលពី វេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចដីថ្មី ក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។
បើតាមការបញ្ជាក់ឱ្យដឹងពីមិត្ដភក្ដិ របស់នារីរងគ្រោះជាបុគ្គលិកធ្វើការ នៅកាស៊ីណូជាមួយគ្នាបានប្រាប់នារីរង គ្រោះមានឈ្មោះភ័ណ្ឌ សម្ពស្ស អាយុ ១៨ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ ប្រភពដដែលបានបន្ដថា មុនពេលកើត ហេតុរូបគេនិងនារីរងគ្រោះបាននាំគ្នា អង្គុយលេងជាមួយនឹងអ្នកជិតខាងជាច្រើន នាក់ទៀតដោយជជែកវែកញែកពីរឿង រកស៊ីរឿងកំប្លែង និងអ្នកខ្លះទៀតនិយាយ អំពីអ្នកលេងល្បែងស៊ីសងក្នុងកាស៊ីណូ ប៉ុន្ដែក្រោយមកស្រាប់តែបុរសម្នាក់ បានជិះម៉ូតូមកបបួលនាងសម្ពស្សទៅ ផ្ទះ ប៉ុន្ដែមិនដឹងថាអ្នកទាំង២មានរឿង អ្វីនឹងគ្នានោះទេ ពីព្រោះការបបួលនេះ ហាក់ដូចជាពុំចុះសម្រុងនឹងគ្នា ហើយ ភ្លាមៗ នោះភាគីបុរសក៏បើកម៉ូតូយ៉ាង លឿនចេញពីកន្លែងដែលពួកគេអង្គុយ លេង ។
មិត្ដភក្ដិដដែលបានបន្ដទៀតថា ប្រហែលមួយម៉ោងក្រោយមកឈ្មោះ ភ័ណ្ឌ សម្ពស្ស ក៏បានដេកបែកពពុះមាត់ ធ្វើឱ្យមិត្ដភក្ដិនិងអ្នកជិតខាងភ័យស្លន់ ស្លោដឹងថានាងបានលេបថ្នាំងងុយដេក អស់ប្រហែល៥បន្ទះសន្លប់ស្ដូកស្ដឹង ក៏ បានឱ្យគ្រូពេទ្យនៅក្នុងភូមិជួយសង្ក្រោះ ប៉ុន្ដែដោយអាការធ្ងន់ធ្ងរពេកគ្រូពេទ្យ នៅទីនោះតម្រូវឱ្យដឹកអ្នកជំងឺទៅសង្គ្រោះព្យាបាលនៅមន្ទីរ ពេទ្យខេត្ដបាត់ដំបង ។
បច្ចុប្បន្ននារីរងគ្រោះមិនទាន់បានធូរ ស្រាលនៅឡើយទេ ហើយក៏ពុំដឹងថាការ សម្រេចចិត្ដសម្លាប់ខ្លួនក្នុងជម្រើសបែបនេះកើតឡើងដោយសាររឿងអ្វី ពិតប្រាកដដែរ ប៉ុន្ដែមិត្ដភក្ដិបានលួចបង្ហើបថា សម្ពស្សមួយរយៈនេះហាក់បីដូចជាមានវិបត្ដិស្នេហាដោយឮដំណឹងថា សង្សារ របស់ខ្លួនបានទៅភ្ជាប់ពាក្យជាមួយនឹង នារីផ្សេង ទើបនាងគិតខ្លីឈានដល់ការ លេបថ្នាំសម្លាប់ខ្លួន ៕
____________________
ប្រភពពីនគរវត្ត
