លោកផៃ ស៊ីផាន អះអាងថា លោកនឹងបកស្រាយនៅតុលាការ ប្រសិនបើកូនលោកឈុត វុទ្ធី ប្ដឹង
រាជធានីភ្នំពេញ៖ លោក
ផៃ ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា
លោកនឹងចូលខ្លួនបកស្រាយនៅមុខចៅក្រម នូវអ្វីដែលជាការពិត
និងនាំយកនូវរាល់ភស្តុតាងដែលលោកមាន ប្រសិនបើកូនលោកឈុត
វុទ្ធីប្ដឹងរូបលោកនោះ។
លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា “ខ្ញុំទទួលបានសំណួរ ជាច្រើនពីមិត្តសារព័ត៌មាន បានប្រាប់ខ្ញុំអំពីកូនរបស់លោក ឈុត វុទ្ធី ត្រៀមខ្លួនក្នុងការប្តឹងផ្តល់ ស្វែងរកការពិត ឬចោទប្រកាន់ពីបទបរិហារកេរ្តិ៏អំពីខ្លួនខ្ញុំ។ នៅក្នុងនោះលោក ឈឹម សាវុធ ដែលដើរតួជាសាក្សីនៅរស់ នៅក្នុងការចូលរួមការពាររបស់លោក ឈុត វុទ្ធី”។
លោក ផៃ ស៊ីផាន បានសរសេរបន្ដ ថា “ខ្ញុំសូមខមាទោសដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ក៏ដូចជាក្រុមគ្រួសារ ញតិមិត្តជិតឆ្ងាយក្នុងការចង្អុលបង្ហាញធាតុពិត ទៅកាន់មន្ត្រីសេតវិមាន ក៏ដូចជាប្រធានាធិបតី Barack Obama “។
លោក ផៃ ស៊ីផាន បានបកស្រាយ ថា”រូបថតមួយសន្លឹក ដែលខ្ញុំបាទផ្សព្វផ្សាយ គឺខុសប្លែក ពីរូបដោយឡែកដែលបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន។ជាមួយគ្នាននេះ លោកផៃ ស៊ីផាន បានទុកជម្រើសចំនួន០២ ដល់ភាគីពាក់ព័ន្ធ ក៏ដូចជាកូនរបស់លោក ឈុត វុទ្ធី៖ ជម្រើសទី១ ខ្ញុំសូមស្វាគមន៏ នូវការបកស្រាយការពិតនៅមុខចៅក្រម រាល់ភស្តុតាងដែលខ្ញុំមាន បើនោះជាកាតព្វកិច្ច និងជម្រើសទី២ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ទទួលបានភាបស្ងប់ស្ងាត់នៅសុគតិភព ខ្ញុំពុំបានធ្វើអ្វីក្នុងទិសដៅ បង្អាប់បង្ខូចកេរ្តិ៏ខ្មាស់នូវអ្វី ដែលជាសកម្មភាពរបស់លោក ឈុត វុទ្ធី កាលលោកនៅរស់នោះឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ លោក ផៃ ស៊ីផាន បានសរសេរសារមួយលើហ្វេសប៊ុករបស់លោក ដោយសម្តែងការភ្ញាក់ផ្អើល ឬអាម៉ាស់ ចំពោះការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក នៅក្នុងករណីលោក ឈុត វុទ្ធី ដែលគេ និងលោកប្រធានាធិបតីអាមេរិក ជឿជាក់ថា ជាសកម្មជនព្រៃឈើ ហើយលោកអូបាម៉ា បានប្រកាសថា ជាបុគ្គលឆ្នើម ” Great Man “។ ប៉ុន្តែតាមលោក ផៃ ស៊ីផាន គឺលោក ឈុត វុទ្ធី ជាឈ្មួញឈើ និងជាអ្នកបាញ់សត្វព្រៃដ៏ល្បីល្បាញ។ នេះបើតាមអ្វីដែលលោក ផៃ ស៊ីផាន បានអះអាងថា អ្នកស្រុកវាលវែង បានប្រាប់រូបលោក។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារព្រៃឈើ បានជូនដំណើរស្ត្រីអ្នកកាសែតពីរនាក់របស់កាសែត The Cambodia Daily គឺកញ្ញា ផន បុប្ផា អាយុ ២៧ឆ្នាំ និងកញ្ញា Plokhii ជនជាតិកាណាដា អាយុ ២៧ឆ្នាំ តាមឡានឡង់គ្រីស័រ ពណ៌ឈាមជ្រូក ដ៏ចាស់របស់លោក ឈុត វុទ្ធី ពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមជួរភ្នំក្រវាញ។ លុះទៅដល់ក្រុមហ៊ុន Timber Green ក៏កើតមានជម្លោះជាមួយប៉េអឹម និងទាហាន យាមក្រុមហ៊ុននោះ ហើយលោក ឈុត វុទ្ធី ក៏ត្រូវប៉េអឹម បាញ់សម្លាប់លើរថយន្តរបស់លោកតែម្តង៕
លោក ផៃ ស៊ីផាន មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល
កូនប្រុសរបស់លោក ឈុត វុទ្ធី ជាសកម្មជនការពារបរិស្ថាន
ប្រភពពី Free Press Magazine