ឈប់រថយន្ត ចុះទិញ​ ថ្នំាពេទ្យ អ្នកបើកបរ រថយន្តកាច់សោរ ស្លន់ពេក បុករះ ខូចរថយន្តពីរគ្រឿង និងដើមឈើ របងផ្ទះប្រជាពលរដ្ឋ

10/09/2014 0 Comments A+ a-

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ១តោនកន្លះ មួយគ្រឿងបានបើកបុករះ ជាបន្តបន្ទាប់បណ្តាលឲ្យ ខូចខាតរថយន្ត ផ្សេងទៀត ពីរគ្រឿង រួមនឹងដើមឈើ របងផ្ទះប្រជាពលរដ្ឋ នៅម៉ោង ២និង៤០នាទី រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នេះ ស្ថិតនៅចំណុច ផ្លូវលេខ៣៦៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបើករថយន្តហ៊ីយ៉ានដាយ ១តោនកន្លះនេះ បានចុះទិញថ្នាំពេទ្យ ដើម្បីលេប ស្រាប់តែភ្លាមនោះ មិនដឹងយ៉ាងម៉េច  កាច់សោរ រថយន្តហ៊ីយ៉ានដាយនេះ បញ្ឆេះ ស្រាប់ តែភ្លាមនោះ រថយន្តជ្រុលចង្កូតទៅមុខ អ្នកបើករថយន្តស្លន់ពេក ក៏បានជាន់ហ្រ្គែថែម រួចបានជ្រុលចង្កូត បុករថយន្ត ត្រៃតុន បណ្តាលឲ្យបែកស្តុប ផ្នែកខាងក្រោយ។ សាក្សីបានបន្តទៀតថា ពេលបុករថយន្តត្រៃតុនរួច អ្នកបើករថយន្ត នោះ ក៏រិតតែស្លន់ រួចជាន់ហ្រ្គែថែម ហើយជ្រុលបុកដើមជម្ពូមួយដើមបាក់ខ្ទេច ហើយរថយន្តនេះ ក៏ហួសទៅបុកនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរបងផ្ទះនោះ បាក់ខ្ទាតទៅឲ្យ ខូចរថយន្តកាម៉ារីឆ្លាម មួយគ្រឿង ទៀតដែលចតចោលក្នុងផ្ទះ។
អ្នកដំណើរម្នាក់បានឲ្យដឹងថា ក្រោយកើតហេតុភ្លាម អ្នកបើករថយន្តនេះ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ភ្លាមៗ នោះដែរ គេក៏ឃើញខាងភាគីរថយន្ត បង្ក បានមកចូលដោះស្រាយ ជាមួយភាគីរងគ្រោះ នៅនឹងកន្លែង ក្នុងនោះ បានទូទាត់សំណងទៅឲ្យខាងភាគី ម្ចាស់រថយន្តម៉ីហ្ស៊ុយបីស៊ីត្រៃតុន ដែលបែកស្តុបខាងក្រោយ នោះ ចំនួន ៣០០ដុល្លារ ចំណែកឯភាគីម្ចាស់ផ្ទះ និងរថយន្តកាម៉ារីឆ្លាម ត្រូវបានទូទាត់សំណង ចំនួន ២០០០ ដុល្លារ ៕




________________
ផ្តល់សិទ្ទិដោយ៖dap-news