កម្មករ រោងម៉ាស៊ីនទឹកកកម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅស្រុកវាលវែង
ពោធិ៍សាត់ៈ
បុរសម្នាក់ ជាកម្មកររោងម៉ាស៊ីនទឹកកក ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់
ខណៈបញ្ជូនទៅ សង្គ្រោះ នៅមណ្ឌលសុខភាពស្រុកវាលវែង ឧបទ្ទវហេតុនេះ កើតឡើង
នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤
នៅចំណុចរោងម៉ាស៊ីនទឹកកក អូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំ ប្រម៉ោយ
ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះឈ្មោះ វ៉ាន តរីគុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានតចរន្តខ្សែ ភ្លើង នៅក្នុងរោងម៉ាស៊ីនទឹកកក នៅចំណុចខាងលើ ស្រាប់តែត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យប្រកាច់ ធ្លាក់ ចូលក្នុងអាងទឹកអំបិល លុះមិត្តភត្តិជាកម្មកររួមការងារ ឃើញដូចនេះ ក៏នាំគ្នាស្ទុះទៅស្រង់ ជនរងគ្រោះ ឈ្មោះ វ៉ាន តរីគុន បញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពប្រម៉ោយ ប៉ុន្តែ ជនរងគ្រោះបានស្លាប់បាត់ បង់ជីវិតទៅហើយ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news