យីឌុប ដាច់កង់ក្រោយ បុករឺម៉កដឹកជ្រូក បណ្តាល បុរសម្នាក់ រងរបួសធ្ងន់

10/11/2014 0 Comments A+ a-

lose weelកំពង់ឆ្នាំងៈ បុរសម្នាក់ បានរងរបួសធ្ងន់ បាក់ភ្លៅម្ខាង និង បាក់ដៃម្ខាង នៅក្នុងហេតុការណ៌គ្រោះ ថ្នាក់ចរាចរណ៌ មួយដែលបង្ក ឡើងដោយរថយន្តយីឌុប បានដាច់កង់ខាងក្រោយ រត់ទៅ បុកម៉ូតូដឹកជ្រូក កាលពីវេលាម៉ោង១៥ និង៣០នាទី រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុខ  សុខន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។នៅមុនពេលកើតហេតុ មានម៉ូតូរឺម៉កដឹកជ្រូក មួយគ្រឿងបានធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ ចំណុចកើតហេតុ ក៏មានរថយន្តយីឌុប មួយគ្រឿង ពាក់ស្លាកលេខពោធិ៍សាត់ 3A-0309 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ស្រាប់តែ នៅពេលមកដល់កន្លែងកើតហេតុ កង់ក្រោយផ្នែកខាងឆ្វេងបានដាច់ ហើយកង់ដែលដាច់បានរមៀល ទៅបុក ម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់បាក់ភ្លៅម្ខាង និង បាក់ដៃម្ខាង ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចខ្លួច តែសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន ដោយឡែក ជនរងគ្រោះត្រូវបានដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
មធ្យោបាយបង្កទាំងពីរត្រូវសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យកណ្តាល សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
 ___________________
ផ្តល់សិទ្ទិដោយ៖dap-new