ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ បន្ទាប់ពីដើរទៅ លេងផ្ទះ បងប្អូនតែម្នាក់ឯង
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណា សេងហុង ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ ឪពុក ឈ្មោះនី វណ្ណា ភេទប្រុស អាយុ៤៣មុខរបរកម្មករ ម្តាយ ឈ្មោះ យ៉ាន ស៊ិញ ភេទស្រី មុខរបរកម្មករ ។
ប្រភពព័ត៌បានឲ្យដឹងបន្ថែមទៀតថា មុនដំបូងកុមារងគ្រោះ បានដើរលេងនៅផ្ទះបង ប្អូន មិនឃើញមកផ្ទះវិញ លុះដល់ម៉ោង១០ជាង ទើបជីដូនដើរក ឃើញស្បែកជើងអណ្តែតក្បែរ ស្ពានមាត់កំពង់ ហើយនាំគ្នា ចុះរ៉ាវ ទើបឃើញសពនៅ ខាងកើតស្ពានក្នុងទឹក ព្រែកចម្ងាយ៣០ម៉្រែត។
បច្ចុប្បន្នសពក្មេងប្រុស ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសពក្មេងប្រុស ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
________________
ផ្តល់សិទ្ទិដោយ៖dap-news