បុរសម្នាក់ខូចចិត្ដស្រីស្នេហ៍សុំបែកចងកសម្លាប់ខ្លួន
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យទៅលើសាកសពបុរសម្នាក់ដែលចងកសម្លាប់ខ្លួនដោយសារស្រីស្នេហ៍ របស់ខ្លួនសុំបែក ។ ករណីនេះបានកើតកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៤ នៅចំណុចផ្ទះលេខ2144B ផ្លូវលេខ៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ សៀង សុដាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងផ្ទះកើត ហេតុខាងលើ ។ បើតាមសម្ដីរបស់ឪពុកម្ដាយជនរងគ្រោះឈ្មោះអ៊ុំ ថាវី អាយុ៥៤ឆ្នាំ ត្រូវជាម្ដាយ និងឪពុកឈ្មោះ សឿន ធារ៉ាត់ បានឆ្លើយបំភ្លឺនៅមុខ សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នាវេលា ម៉ោង៧យប់កូនរបស់គាត់ (ជនរងគ្រោះ) បានដេកស្ដាប់វិទ្យុក្បែរជញ្ជាំងផ្ទះរហូត ដល់ម៉ោង៤ទៀបភ្លឺ ។ លុះពេលគាត់ជា ឪពុកបានភ្ញាក់ឡើងមិនឮសំឡេងវិទ្យុ ដែលកូនកំពុងស្ដាប់នោះក៏មិនបានចាប់អារម្មណ៍ដែរទើបចូលទៅសម្រាកបន្ដ ទៀត ។ រហូតដល់ម៉ោង៧ព្រឹកម្ដាយបាន ភ្ញាក់ឡើងដើររកកូនពុំឃើញក៏នាំគ្នាដើររកស្រាប់តែក្រោយមកឃើញបន្ទប់ទឹកជាប់សោក៏នាំគ្នាស្រែកហៅកូនមិនឮ សំឡេងឆ្លើយតបឡើយទើបនាំគ្នាធាក់ ទ្វារបន្ទប់ទឹកឱ្យរបើកចូលទៅឃើញកូន ប្រុសចងកដោយយកអាវចងភ្ជាប់នឹងឥដ្ឋខ្យល់បន្ទប់ទឹកស្លាប់បាត់ទៅហើយ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុក្រុមគ្រួសារជន រងគ្រោះក៏បានរាយការណ៍ជូនដល់សមត្ថ កិច្ចចុះមកដល់កន្លែងកើតហេតុដើម្បី ធ្វើការត្រួតពិនិត្យហើយបន្ទាប់ពីត្រួត ពិនិត្យទៅលើសាកសពទើបដឹងថា ជនរងគ្រោះពិតជាបានធ្វើអត្ដឃាតពិត ប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្ដទួលសង្កែ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថា ជនរងគ្រោះធ្លាប់ មានប្រពន្ធមានទាំងកូនទៀតផង តែបានលែងលះគ្នាទៅហើយ ។ លុះសព្វថ្ងៃ នេះជនរងគ្រោះមានស្រីម្នាក់ទៀត ប៉ុន្ដែដោយសារតែស្រីស្នេហ៍រត់ចោលហើយ ម្យ៉ាងវិញទៀតជនរងគ្រោះបានទូរស័ព្ទ ទៅស្រីស្នេហ៍រូបនោះមិនចូលទើបធ្វើឱ្យជនរងគ្រោះខូចចិត្ដរហូតសម្រេចចិត្ដ ចងកសម្លាប់ខ្លួនដូច្នេះតែម្ដង ៕
__________________
ប្រភពពីនគរវត្ត