ក្រុមកម្មករ អូសរទេះ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ តវ៉ាសុំឲ្យដកគយ និងរដ្ឋាករ នៅបន្ទាយមានជ័យ

10/27/2014 0 Comments A+ a-

poypet
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ដូចជា អ្នកអូសរទេះ អ្នករត់តាក់ស៊ី ដឹកនាំ ដោយ មន្រ្តីសហជីព ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៤ នេះ បានផ្ទុះការតវ៉ា រហូតបិទ ផ្លូវជាតិលេខ៥ បង្កឲ្យ មានការកកស្ទះ ចរាចរណ៍ យ៉ាងខ្លាំង នៅរង្វង់មូល ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ដើម្បីទាមទារឲ្យ ដកក្រុមមន្រ្តីគយ និងរដ្ឋាករ ដែលបាន ដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ រហូតទៅដល់៤កន្លែង ដើម្បីទាមទារ លុយពីពួកគាត់។
ក្រោយ ផ្ទុះការតវ៉ា នាំឲ្យមានការ កកស្ទះចរាចរណ៍ យ៉ាងខ្លាំង នោះអាជ្ញាធរ និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ដឹកនាំលោកអភិបាល ង៉ោ ម៉េងជ្រួន អធិការ នគរបាលក្រុង លោក អ៊ុំ សុផល ព្រមទាំងអាវុធហត្ថ បានទៅសម្របសម្រួល សុំឲ្យប្រជាពលរដ្ឋទាំងនោះ មកចរចានៅលើតុ ជៀសវាង ការតវ៉ា បិទផ្លូវយ៉ាងដូច្នេះ។
សេចក្តីរាយការណ៍ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយចុះទៅ សម្របសម្រួលរួចមក ក្រុមតវ៉ា និងសហជីព បានយល់ ព្រមចរចា ជាមួយអាជ្ញាធរ ហើយការកកស្ទះ បានធូរស្បើយបន្តិចម្តងៗ។
យ៉ាងណាក៏ដោយ ចំពោះដំណោះស្រាយ នៅមិនទាន់ដឹងនៅឡើយទេ ស្ថិតក្រោមការចរចានៅឡើយ៕