៨ យ៉ាងដែលស្រ្តីចាំបាច់ ត្រូវតែដឹង
១. អនាម័យ
អនាម័យមានសារៈសំខាន់ ក្នុងការទប់ស្កាត់ការ រាលដាលនៃជំងឺផ្សេងៗ
ដែលមានគ្រោះថ្នាក់ ក៏ប៉ុន្តែអនាម័យហួសហេតុពេក ក៏មិនមែនជាវិធីដ៏ល្អដែរ
ដើម្បីធ្វើការទប់ស្កាត់ ជាមួយនឹងការឆ្លងជំងឺ ផ្សេងៗនោះ ។
អ្នកវិទ្យាសាស្រ្តរបស់ប្រទេស អង់គ្លេសបានធ្វើការ ស្រាវជ្រាវបញ្ជាក់ ឲ្យឃើញថា អនាម័យត្រូវតែមាន របៀបរបស់វាទើប ធ្វើឲ្យជីវិតល្អប្រសើរ
បើសិនជាអនាម័យ ហួសហេតុពេក ក៏បណ្តាលឲ្យយើង មានជំងឺផងដែរ ។
២.ឥទ្ធិពលរបស់ថ្នាំការពារការមានផ្ទៃពោះ
ថ្នាំលេបបង្ការមិនឲ្យមានផ្ទៃពោះ គឺជាវិធីសាស្រ្តមួយដ៏ល្អ ហើយអាចជួយការពារ ការឆ្លងជំងឺ និង ធ្វើឲ្យសុខភាពរបស់ អ្នកបានល្អប្រសើរ ។
វាអាចជួយកាត់បន្ថយ បញ្ហាជំងឺមហារីកចាប់ពី ២០ភាគរយឡើង ទៅក្នុងរយៈពេល ៣០ឆ្នាំ ។
៣. តែខ្មៅល្អប្រសើរជាងតែបៃតង
តែខ្មៅមានផលប្រយោជន៏ ដល់សុខភាពជាងតែបៃតង វាជួយជម្រះមេរោគ នៅក្នុងមាត់ធ្មេញ របស់យើង ហើយជួយឲ្យចលនា បេះដូងមានដំណើរបានល្អ ។
៤. កាត់បន្ថយការប្រើប្រាស់ទឹកដែលមានជាតិហ្គាសច្រើនដូចជា ទឹកក្រូច ស្រា
បៀរ បារីជាដើម ។ អ្នកមិនគួរគិតថាភេសជ្ជៈ ដែលមានជាតិហ្គាស ល្អចំពោះសុខភាពនោះទេ ។ ផ្ទុយទៅវិញ វាមានផ្ទុកសារធាតុ អាស៊ីតផូស្វរិច
អាចបណ្តាលឲ្យមានបញ្ហា មួយចំនួនចំពោះ កោសិកាឆ្អឹងរបស់អ្នក ។ អ្នកខ្លះយល់ថាការទទួលទាន ស្រាបន្តិចគឺល្អចំពោះសុខភាព
ក៏ប៉ុន្តែអ្នកស្រាវជ្រាវ អំពីជំងឺមហារីកបានឲ្យដឹងថា ស្រាអាចប៉ះពាល់ និងធ្វើឲ្យកើតជំងឺ មហារីកបាន ជាពិសេសជំងឺមហារីកសុដន់ ។ចំណែកឯស្រ្តីដែលជក់បារី តែងតែមានជំងឺមហារីក ស្បួនទ្វេរដងជាង អ្នកដែលមិនជក់បារី ។
៥. បន្ថែមនូវសារធាតុអាស៊ីតផូលីត
អាស៊ីតផូលីតគឺជាសារធាតុមួយ ក្នុងចំនោមសារធាតុទាំង៦ ដែលមានសារៈសំខាន់ ដល់ស្រ្តី ដែលជួយឲ្យស្រ្តី ជៀសវាងពីជំងឺស្រ្តី
និងជួយការពារ កុំឲ្យឆាប់ចាស់ ។
៦.ឆ្លៀតអាកាសដើម្បីស្រូបកំដៅព្រះអាទិត្យ
ជំងឺនៅចង្កោមពង និងជំងឺផ្សេងៗទៀត ធ្វើការរារាំងដល់ការ ធ្លាក់ពងដែលជាមួលហេតុតែងតែ កើតមានដល់ស្រ្តី មិនអាចមានកូនបាន ។ វីតាមីន D អាចជួយការពារបាននូវជំងឺ ។ វីតាមីនដែលអាចស្រូប យកបានពីពន្លឺព្រះអាទិត្យ ចៀសវាងជំងឺមហារីកស្បែក ប៉ុន្តែអាចត្រូវកំដៅ ថ្ងៃត្រឹមតែ ២០នាទីជារៀងរាល់ថ្ងៃ ដើម្បីស្រូបយកវីតាមីន D ។ ប្រសិនបើអ្នកហាលថ្ងៃយូរពេក វានឹងធ្វើឲ្យរលាកស្បែក និងងាយស្រួលកើតជំងឺ មហារីកស្បែក ។
៧. ស្រ្តីត្រូវតែមានកូនមុនអាយុ ៣០ ដើម្បីជួយកាត់បន្ថយ ជំងឺមហារីកសុដន់
ក្រៅពីនេះស្រ្តីដែលត្រូវ ឲ្យកូនប៉ៅទឹកដោះ ជួយកាត់បន្ថយជំងឺឈឺ សន្លាក់ឆ្អឹងរហូត ដល់ទៅ ៥០ភាគរយ ។
៨. ហាត់ប្រាណជាប្រចាំ ដូចជាកីឡាលើកដុំដែក ដែលសមស្រប
ដើម្បីឲ្យសាច់ដុំរបស់ អ្នកមានភាពរឹងមាំ ជៀសវាងការឈឺខ្នង និងជួយឲ្យរូបរាងកាយ របស់អ្នកស្រស់ស្រាយ គ្មានជំងឺផ្សេងៗ ៕

_________________
ផ្តល់សិទ្ទិដោយ៖looking today