នគរបាល​ឃាត់​ខ្លួន​សង្ឃ​ក្លែង​ក្លាយ​២នាក់ ដើររៃអង្គាសលុយធ្វើបុណ្យកឋិន ​បញ្ជូន​ទៅ​តុលាការ​

10/20/2014 0 Comments A+ a-

ug5l7230ខេ​ត្ដ​សៀមរាប​ ​៖ សង្ឃ​ក្លែង​ក្លាយ​២នាក់​ដើរ​រៃ​អង្គាស​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​នៃ​ស្នង​ការដ្ឋាន​ខេត្ត​សៀមរាប​ ​ធ្វើ​ការ​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​ប​ណ្តឹ​ង​របស់​ព្រះ​ចៅអធិការ​វត្ត​ ​និង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពួក​ ​ខេត្ត​សៀមរាប​ ​ខ​ណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​ ​ដោយ​ភូត​កុហក​ថា​ ​យក​បច្ច័យ​ទៅ​ធ្វើ​បុណ្យ​កឋិន​ ​។  ហេតុ​ការណ៍​ឃាត់​សង្ឃ​ក្លែង​ក្លាយ​២នាក់​នេះ​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧និង​១៨ខែ​តុលា​ ​ស្ថិត​នៅ​ចំណុច​ផ្សារ​លើ​ធំ​ថ្មី​ ​នៅ​ក្នុង​ភូមិ​ដក​ពោធិ៍​ ​សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀមរាប​ ​។ សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​ ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា​ថា​ ​បន្ទាប់​ពី​មាន​ពាក្យ​ប​ណ្តឹ​ង​ពី​ចៅអធិការ​វត្ត​ ​និង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពួក​ ​កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​តាម​ដាន​រហូត​ដល់​ឈាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២នាក់​បាន​ជា​បន្ត​បន្ទាប់​ ​ខ​ណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ដើរ​រៃ​អង្គាស​យក​លុយ​ដាក់​ហោប៉ៅ​ ​នៅ​ម្តុំ​ផ្សារ​លើ​ធំ​ថ្មី​ ​។ សមត្ថ​កិច្ច​បាន​បន្ត​ថា​ ​ជន​សង្ស័យ​ទាំង​២នាក់​នោះ​មាន​ឈ្មោះ​ ​ឈុ​ន​ ​វ​ណ្ណី​ ភេទ​ប្រុស​ ​អាយុ​៤៣ឆ្នាំ​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​មាន​ស្រុក​កំណើត​ភូមិ​ត្រពាំង​ស្រែ​ ​ឃុំ​ត្រពាំង​ស្រែ​ ​ស្រុក​មេ​សាង​ ​ខេត្ត​ព្រៃ​វែង​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​មិន​ពិត​ប្រាកដ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​ជា​ ​យ៉ា​ន​ ​ភេទ​ប្រុស​ ​អាយុ​៣១ឆ្នាំ​ ​ស្រុក​កំណើត​ភូមិ​ត្រពាំង​អំពិល​ ​ឃុំ​ជ្រៃ​វៀន​ ​ស្រុក​ព្រៃឈរ​ ​ខេត្ត​កំពង់​ចាម​ ​បច្ចុប្បន្ន​ ​ស្នា​ក់​នៅ​ភូមិ​បន្ទាយ​ចាស់​ ​សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀមរាប​ ​មុខ​របរ​ជាង​សំណង់​ ​។  សមត្ថ​កិច្ច​បន្ថែម​ថា​ ​បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួច​ ​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ ​ឆ្នាំ​២០១៤ ដើម្បី​ចាត់​ការ​តាម​និ​តិ​វិធី​ច្បាប់​ ​។ គួរ​កត់​សំគាល់​ថា​ ​ ​នៅ​ក្នុង​តំបន់​ទេសចរ​ ​ខេត្ត​សៀមរាប​ ​គេ​តែ​សង្កេត​ឃើញ​មាន​មាន​អ្នក​សុំ​ទាន​ជា​ច្រើន​នាក់​ ​មក​ពី​តាម​បណ្ដា​ខេ​ត្ដ​ផ្សេ​ងៗ​ ​ដែល​ដើរ​សុំ​ទាន​តាម​ទី​សា​ធារ​ណៈ​ ​ដែល​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ ​និង​ខូច​មុខ​មាត់​ដល់​តំបន់​ទេសចរ​ ​ដែល​អ្នក​សុំ​ទាន​ទាំង​នោះ​ដើរ​ ​តួ​ជា​អ្នក​ចាញ់​បោក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​ប៉ុន្ដែ​ធាតុ​ពិត​ជន​ទាំង​នោះ​គ្រាន់​ជា​ល្បិច​កល​ដើម្បី​ឲ្យ​គេ​អាណិត​ប៉ុណ្ណោះ​ ​ជាក់​ស្ដែង​នៅ​តំបន់​កំ​សា​ន្ដ​អង្គរ​ឃ្យុ​ង​យូ​ ​និង​តំបន់​ផ្សារ​ចាស់​ ​ជា​ដើម​ ​៕
________________________
ប្រភពព័ត៌មានពី៖ នគវត្ត