ខឹងប្តីមិនសូវរវល់និងខ្លួនសំងំលេបថ្នាំប៉ងសម្លាប់ខ្លួន
ហេតុ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រី ម្នាក់ខាងលើនោះមានឈ្មោះ ស្រីលក្ខណ៍ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងបានស្នាក់នៅ ក្នុងផ្ទះជួលកើតហេតុខាងលើ ។ ដោយឡែក បុរសជាប្ដី មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ គ្រាន់តែដឹងថា ជាអ្នកបើកបរថយន្ត ដឹកកុងតឺន័រក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ។
តាម ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះមានវិបត្តិផ្លូវចិត្ត នាងប្រច័ណ្ឌប្ដីដែលមិន សូវរវីរវល់ជាមួយនាងដូចជាពេលមុនៗ ដោយសង្ស័យថាប្ដីមានស្រីថ្មី ក្បត់ចិត្តនាង ទើប នាងគិតខ្លីលែងចង់រស់នៅលើផែនដីតទៅទៀត ក៏បានសំងំលេប ថ្នាំសម្រាប់ហូបបាយបាន អស់ចំនួន៥គ្រាប់ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបានស្លាប់ដូចបំណងឡើយ ដោយគ្រាន់តែ មានអាការៈធ្ងន់ធ្ងរ ខណៈនោះត្រូវបានក្រុមគ្រួសារដឹងទាន់ក៏បាននាំទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់ភ្លាមៗទាំងយប់ ទើបរួចផុតពីសេចក្ដីស្លាប់ ៕
________________
ប្រភពពីនគរវត្ត