នាយករងសាលាបឋមសិក្សាវត្តកំផែង ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ មិនដឹងមូលហេតុ
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៤ នៅក្នុងផ្ទះជននោះ ស្ថិតក្នុងក្រុមទី៦ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក សាន សាមីន នាយប៉ុស្តិ៍សង្កាត់វត្តគរ បានឲ្យដឹងថា បុរស ដែលចងកស្លាប់ឈ្មោះ ទឹមទន់ លីជាតា អាយុ ៤២ ឆ្នាំ នាយករងសាលាបឋមសិក្សាវត្តកំផែង រស់នៅក្រុមទី៦ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកប្រពន្ធឈ្មោះ ឈិត សារីន អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀន នៅសាលាវត្តកំផែងដែរ មានកូនពីរនាក់។
ឈិត សារីន ជាប្រពន្ធ បានបញ្ជាក់ថា រវាងរូបគាត់និងប្តី គាត់មិនដែលមានទំនាស់ ឬឈ្លោះទាស់ទែងគ្នាទេ ហើយប្តីគាត់គ្មានជំងឺរ៉ាំរ៉ៃអ្វីប្រចាំកាយដែរ។
លោកនាយប៉ុស្តិ៍សង្កាត់វត្តគរ បានបញ្ជាក់ថា “លោកគ្រូនោះ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ប៉ុន្តែមូលហេតុ ដែលនាំឲ្យលោកនាយករងសាលាបឋមសិក្សាវត្តកំផែង ចងកធ្វើអត្តឃាតនោះ មិនដឹងច្បាស់លាស់ទេ”៕H/L

ប្រភពពី CEN