ពលរដ្ឋ​មាន​ជម្លោះ​ដី​ពី​ខេត្ត​ព្រះវិហារ​ត្រូវ​បាន​កង​សន្តិសុខ​រារាំង​មិន​ឲ្យ​ទៅ​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី

10/20/2014 0 Comments A+ a-

image (3)ប្រជា​ពលរដ្ឋ​និង​ព្រះសង្ឃ ប្រហែល ១០០ នាក់​និង​អង្គ មកពី​​ខេត្ត​ព្រះវិហារ​បាន​នាំ​គ្នា ទៅ​ដាក់​លិខិត​សុំ​អន្តរាគមន៍ ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ខុទ្ទកាល័យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ កង​សន្តិសុខ​បាន​រារាំង មិន​ឲ្យ​ទៅ​ជិត​ឡើយ។ តែ​ពុំ​មាន​អំពើ​ហិង្សា ឬ​ការ​ប៉ះទង្គិច​កើត​មាន​ទេ។
លោក ហេង ពិសិដ្ឋ យុវជន​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម ដែល​ចូល​រួម​តាមដាន​ការ​តវ៉ា​នោះ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​ជម្លោះ​ដី​ទាំង​នោះ គឺ​មាន៧៨ គ្រួសារ រស់​នៅ​ភូមិ​ហ្មសែត ឃុំ​ប៉ាលហាល ក្រុង​ព្រះវិហារ មាន​ជម្លោះ​ដី​លំនៅឋាន ៨​ហិកតារ និង​ដី​បង្កបង្កើន​ផល ៣៥ ហិកតារ និង​ពលរដ្ឋ ២៥៣ គ្រួសារ​ទៀត​មក​ពី​ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត មាន​ជម្លោះដី​សរុប ៥៧៥ហិកតារ។
លោក ហេង ពិសិដ្ឋ​បន្ត​ថា​នៅ​ព្រឹក​នេះ មុន​ពេល​ហែ​ក្បួន ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ពលរដ្ឋ​បាន​ហែ​ដាក់​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នានា​មាន ស្ថានទូត​ចិន រុស្សី អូស្ត្រាលី និង​រដ្ឋសភា​ជាដើម ដើម្បី​ឲ្យ​ជួយ​ធ្វើអន្តរាគមន៍​ទៅ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់។
សូម​រង់​ចាំ​អាន​ព័ត៌មាន​ពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី