តាមរកប្ដីកំហូចចុះចោលផ្ទះទៅសំងំឱបស្រីថ្មីពេលប្រពន្ធរកឃើញសួរនាំត្រូវប្ដីទះកំផ្លៀងសន្លប់ធំ
ក្រោយពីមានអំពើហិង្សាពីអតីតប្ដី កំហូចចុះចោលផ្ទះនេះស្ដ្រីរងគ្រោះនៅ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ បាន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលរកាធំឱ្យជួយធ្វើអន្ដរាគមន៍ទៅ លើប្ដីកំហូចរូបនេះ ។
ស្ដ្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សឺន កត អាយុ២២ឆ្នាំ ។ ចំណែកប្ដីដែលប្រើហិង្សាលើប្រពន្ធឈ្មោះ ម៉ុន ពេជ្រ អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំវល្លិស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ស្ដ្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា នាងបានរៀបការជាមួយបុរសខាងលើ នេះជាង២ឆ្នាំមកហើយ ហើយថែមទាំង មានកូនស្រីម្នាក់អាយុជិត១ខួប។ នៅមុន ពេលដែលនាងឆ្លងទន្លេស្រាប់តែប្ដីរបស់ នាងបានចុះចោលផ្ទះបាត់ដំណឹងឈឹង មិនដឹងទៅទីណារហូតមកដល់ថ្ងៃកើត ហេតុនេះ ។
ស្ដ្រីរងគ្រោះបានបញ្ជាក់ថា ក្នុងអំឡុង ពេលដែលប្ដីនាងបាត់ខ្លួននាងបានព្យា យាមស្វែងរកប្ដីគ្រប់ច្រកល្ហកស្ទើរតែ គ្មានលស់ថ្ងៃនោះទេ ។ ចុងក្រោយនាង បានទទួលដំណឹងថា ប្ដីរបស់នាងកំពុង តែនៅសោយសុខជាមួយនឹងស្រីថ្មីក្នុង ចម្ការដូង សង្កាត់-ក្រុងច្បារមន ។ ពេល ទទួលបានដំណឹងនេះហើយនាងក៏បានធ្វើ ដំណើរទៅទីនោះតាមរកប្ដីឃើញកំពុង តែនែបនិត្យជាមួយនឹងស្រីថ្មី ហើយបាន សួរនាំប្ដីដែលកំពុងកៀកកើយជាមួយនឹង ស្រីនោះក៏ត្រូវប្ដីកំហូចរូបនេះទះនាង៣ កំផ្លៀងបណ្ដាលឱ្យងងឹតមុខឈឹង និង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់ នៅក្បែរខាងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងភូមិ ចម្ការដូង ។
ស្ដ្រីរងគ្រោះបានបញ្ជាក់ថា ពេលដែលនាងរកឃើញប្ដីកំពុងរស់នៅជាមួយនឹង ស្រីថ្មីនាងមិនបានមានសកម្មភាពអ្វីទៅ លើគេនោះទេតែគ្រាន់តែដាស់តឿនប្ដី របស់នាងឱ្យវិលត្រឡប់ទៅផ្ទះវិញតែ ប៉ុណ្ណោះ ក៏ស្រាប់តែប្ដីរបស់នាងទះកំផ្លៀង តែម្ដង ។
នៅក្នុងបណ្ដឹងស្ដ្រីរងគ្រោះបានស្នើឱ្យសមត្ថកិច្ចចាត់ការលោកប្ដីកំហូចរូប នេះតាមផ្លូវច្បាប់ហើយចំពោះភារកិច្ច ចិញ្ចឹមកូនស្រីតូចនាងជាអ្នករ៉ាប់រង ម្នាក់ឯងក៏បាន ។ ក្នុងបណ្ដឹងស្ដ្រីរងគ្រោះ បានបញ្ជាក់ថា ចាប់តាំងពីកូនកើតមក ប្ដីរបស់ខ្លួនខាងលើនេះមិនដែលទៅ មើលថែនោះទេ កុំថាឡើយឱ្យលុយចិញ្ចឹមកូន ៕
______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត