ម៉ូតូស្កុបពីមួយគ្រឿង ត្រូវគេប្លុងចោល ក្នុងដីឡូត៍មួយកន្លែងនៅភូមិស្លាបតាអោន ឃុំគគីរ
នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅវេលាថ្ងៃ ខែ ឆ្នាំខាងលើ មានប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកើតហេតុ បានផ្ដល់ព័ត៌មាន មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរថា មានមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល២៩ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ និងមនុស្សស្រីម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ បានជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ស្កុបពី ពណ៌សលាយផ្ទៃមេឃ គ្មានស្លាកលេខ លេខតួ លេខម៉ាស៊ីន AF 55E.1050884 មកទុកចោល ក្នុងដីឡូតិ៍របស់ឈ្មោះ ប៊ុន យ៉ាន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីពន្ធដារ មានទីលំនៅភូមិ ឃុំកើតហេតុ តាំងពីម៉ោងជាង១០ព្រឹក ថ្ងៃទី១៧ខែតុលា។
នគរបាល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំគគីរ បានចុះទៅដល់កន្លែកើតហេតុ ដោយមានការសហការជាមួយ លោកមេភូមិស្លាបតាអោន និងប្រជាពលរដ្ឋក្នុងភូមិ បានយកម៉ូតូ១គ្រឿងខាងលើ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដើម្បីស្រាវជ្រាវរកម្ចាស់ និងមូលហេតុ។
សមត្ថកិច្ច ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋណា ដែលបាត់នូវម៉ូតូដូចខាងលើ សូមមកទំនាក់ទំនងជាមួយ សមត្ថកិច្ចប៉ុស្តិ៍ឃុំគគីរ៕
ប្រភពពី Free Press Magazine