សមត្ថកិច្ច​ប្រទះឃើញ​រណ្តៅ​រ៉ែ​ជាង ៦០ នៅ​ខេត្តបាត់ដំបង ក្រុម​ជន​ងងឹត​លួច​ជីក ឬ​បូម​ដោយ​ខុសច្បាប់​

10/18/2014 0 Comments A+ a-

IMG-20141008-WA0017បាត់ដំបង​:៖ យ៉ាងហោចណាស់​ក៏មាន​រណ្តៅ​រ៉ែ ដែល​ជន​សង្គមងងឹត​ជីក​រ៉ែ ឬ​បូម​រក​រ៉ែ ដោយ​ធ្វើឡើង​ខុសច្បាប់​នៅ​ចំនុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ចំនួន ៦១ រណ្តៅ​។ រណ្តៅ​រ៉ែ​មាស​ដែល​រកឃើញ​នេះ គឺ​តា មរយៈ​ក្រុម​គណៈកម្មាការ​ចំរុះ​មួយក្រុម មាន​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក អាជ្ញាធរ​ស្រុក​ភ្នំព្រឹក អាជ្ញាធរ​ឃុំ អាវុធហត្ថ​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រំដែន បាន​ចុះទៅពិនិត្យ ហើយ​រកឃើញ​នៅពេល​ថ្មី​នេះៗ​។​
​ ​
​ក្រុមមន្ត្រី​និយាយថា ចំនុច​រកឃើញ​រណ្តៅ​រ៉ែ​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​នោះ គឺមាន​ចំនុច​ឈម​ជាមួយ​នឹ ង​ទឹកដី​ថៃ​ត្រង់​ភូមិ​ប៉​យ៉ា ឃុំ​ធុង​កា​ណាន ស្រុក​សយ​ដាវ ខេត្ត​ចាន់​បុរី​។​
​ ​
​ក្រុមមន្ត្រី ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា រណ្តៅ​រ៉ែ ដែល​រកឃើញ​នោះ មាន​ចំនួន ៦១ រណ្តៅ ទាំង​តូច​ទាំង​ធំ​។ ហើយ​ក្នុងចំណោម​រណ្តៅ​ទាំង ៦១ នោះ គឺមាន​រណ្តៅ​ជីក​ថ្មី​ចំនួន ១៥ រណ្តៅ​ឯណោះ​។ ចំនុច​រ៉ែ ដែល​គេ​ជីក​រួចហើយនោះ​មាន​រង្វង់​ផ្ទៃដី​សរុប​ប្រមាណ ៣២០០ ម៉ែត្រការ៉េ​ឯណោះ​។​
​ ​
​មន្ត្រី​ទទួលខុសត្រូវ​នៅ​ទីនោះ បញ្ជាក់ថា សកម្មភាព​ជីក​រក​រ៉ែ​នៅ​ទីនោះ បាន​កើតមាន​ជាច្រើន​ខែ​ឆ្នាំ​មកហើយ ប៉ុន្តែ​គេ​ធ្វើតាម​ព្រៃ មាត់​អូរ ក្នុង​អូរ​ដែល​មានការ​លាក់បាំង មិន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹង​ឡើយ​។
​ប៉ុន្តែ​ប្រភព​មួយ​បញ្ជាក់ថា ការធ្វើ​អាជីវកម្ម​ជីក​រ៉ែ​នេះ​កើតមាន​ជាច្រើន​ខែ​ឆ្នាំ​បែបនេះ ប្រហែលជា​មិនអាច​គេច​ផុតពី​ការដឹង​របស់​សមត្ថកិច្ច​នៅ​ទី​នោះឡើយ ឬមួយ​សមត្ថកិច្ច​ដឹង​ដែរ ប៉ុន្តែ​ពួកគេ​បិទ​ភ្នែក​ទើប​នៅពេល​បែកធ្លាយ​ក៏​នាំគ្នា​ចុះទៅពិនិត្យ​ស្រាវ ជ្រាវ​បែបនេះ​។​
​ ​
​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ការជីក​រ៉ែ​នេះដែ គឺ​គេ​ជីក​ជា​រណ្តៅ ហើយ​រាវរក​រ៉ែ​គ្រប់​ប្រភេទ និង​មួយផ្នែក​ទៀត គេ​ជីក​ហើយ​ធ្វើការ​បូម​ដី​ដែល​សង្ស័យថា​មាន​រ៉ែ យកមក​រែង ដើម្បី​រកមើល​បំណែក​រ៉ែ​គ្រប់​ប្រភេទ​ទាំងនោះ​។​
​ ​
​គេ​មិនទាន់​ដឹងថា ចំនុចកើតហេតុ​នោះ តើ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ ឬ​កសាង​សំនុំរឿង ក្នុង​កំរិតណា​ទេ ដោយ​អាជ្ញាធរ​លួច​បញ្ជាក់ថា កំពុង​ធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់លើ ដើម្បី​ពិនិត្យ​សំរេច​។​
​ ​
​ប្រភព​ខាងលើ​បន្តថា ក្រៅពី​ក្នុង​ទឹកដី​ខ្មែរ នៅ​កន្លែងកើតហេតុ គឺ​នៅឯ​ទឹកដី​ថៃ ក៏មាន​ការជីក​រុករក​រ៉ែ​នេះដែរ គឺធ្វើឡើង​ដោយ​ជនជាតិខ្មែរ និង​ជនជាតិ​ថៃ​ខ្លួនឯង​៕H/N
អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​ពិនិត្យ ហើយ​រកឃើញ​រណ្តៅ​ជីក​រក​រ៉ែ​ជាង​៦០​រណ្តៅ​នៅ​ចំនុច​ព្រៃ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង
ប្រភពពី CEN