អាមេរិក​ចាប់ផ្ដើម​ដាក់ពង្រាយប្រព័ន្ធ​រ៉ា​ដា​ការពារ​កាំជ្រួច នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចដែល​ធ្វើឲ្យ​ចិនបង្ហាញ​កំហឹង​

10/25/2014 0 Comments A+ a-

សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ដាក់ពង្រាយប្រព័ន្ធ​រ៉ា​ដា​ការពារ​កាំ​ជ្រួច នៅ​តំបន់អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជាពិសេសនៅ​សមុទ្រ​ជប៉ុន ដែល​មាន​ជម្លោះ​ជាមួយចិនលើ​ប្រជុំ​កោះ​សេន​កា​គូ ហើយទង្វើ​នេះ រដ្ឋាភិបាលចិនសម្ដែង​កំហឹងប្រឆាំង​អាមេរិក​។​
​ទង្វើ​របស់​អាមេរិក បាន​ធ្វើឡើង​ជាការឆ្លើយតបជា​បន្ទាន់​របស់​ប្រទេស​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្តទាមទារ​ឲ្យ​អាមេរិក ជួយ​ការពារ​ដែន​អធិបតេយ្យរបស់​ជប៉ុន ប្រឆាំង​ការឈ្លានពាន ណាមួយពី​ប្រទេស​ចិន ករណីជម្លោះប្រជុំ​កោះ​សេន​ការ ជា​ភាសា​ជប៉ុន និងចិន​ហៅថា ដាយ​យូ នៅសមុទ្រ​ចិន​ភាគ​ខាងកើត​។
blue_marlin_transporting_sea-based_x-band_radar-2014-10-24
ប្រព័ន្ធ​រ៉ា​ដា​ការពារ​កាំជ្រួច X-Band របស់អាមេរិក ដែលត្រូវបានដាក់ពង្រាយនៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិច (រូបថតពី៖ en.wikipedia.org)
ក្រសួង​ការបទេស​ចិនបាន​ហៅសកម្មភាព​នេះ ថា​ជា​ចេតនាមួយ​របស់​អាមេរិកចង់​ពង្រីកឥទ្ធិពល​កងទ័ពរបស់ខ្លួន និង​ជាទង្វើ​បង្ក​ភាព​តានតឹង​។
​បើ​ទោះជា​បែប​នេះក្ដី​ក្រសួង​ការបរទេស​ជប៉ុន ប្រកាសថាប្រព័ន្ធ​រ៉ា​ដា X-Band ដែលត្រូវ​ដាក់​ពង្រាយ គឺ​នៅ​មូលដ្ឋានរបស់​កងទ័ព​អាមេរិក និង​ផ្នែក​ខ្លះ​នៃ​ព្រំដែនភាគ​ខាងលិច ប្រទេស ហើយត្រូវឲ្យចប់​នៅចុងឆ្នាំ២០១៤​នេះ។​
ប៉ុន្តែអ្នកសង្កេតកា​រនិយាយថា ទង្វើ​នេះគឺជាការឆ្លើយតប​សំខាន់ និង​ជា​បន្ទាន់ ករណីមានការ​វាយប្រហា​រណាមួយពី​ប្រទេសជិតខាង ​ជាពិសេសគឺប្រទេស​កូរ៉េខាងជើង ដែល​តែតែង​បាញ់​សាកល្បងកាំ​ជ្រួចបង្ហោះទៅលើសមុទ្រ​ជប៉ុន៕ ប្រភព ៖ VOD