ក្រុមឧទ្ទាមរ​ដ្ឋ​ឥស្លាម​ក្លាយជា​ក្រុម​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​​

10/25/2014 0 Comments A+ a-

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ដែល​កំពុង​វាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី និងអុីរ៉ាក់ ក្លាយ​ជា​ក្រុម​ឧទ្ទាម​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ ដោយសារ​ការ​លក់​ប្រេង​ខុសច្បាប់ និង​ការចាប់​ជម្រិតទារប្រាក់​។​
សារព័ត៌មាន​ Channel News Asia ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​អាច​ផលិត​បាន​ប្រេង​៥​០ ០០០​ធុង ហើយ​លក់​ដោយ​ខុសច្បាប់​ក្នុង​មួយ​ថ្ងៃ​បាន​ប្រមាណ​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ទន្ទឹម​នឹង​ការលក់​ប្រេង​នេះ ក្រុម​ឧទ្ទាម​ក៏បាន​អាច​រក​ប្រាក់​បាន​តាមរយៈ​ការ​ចាប់ជម្រិត​មនុស្ស​ទា​រ​ប្រាក់​ផងដែរ​។​
141024-vod-meta-g-secu-islamic-state-militants-now-world-richest-01-2014-10-24
ក្រុមឧទ្ទាម​រដ្ឋឥស្លាម (រូបថតពី៖ Channel News Asia)
ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​កំពុង​វាយប្រហារ​ដណ្តើម​យក​ទឹកដី​ស៊ី​រី និង​អុីរ៉ាក់ ដើម្បី​បង្កើត​រដ្ឋ​ឥស្លាម​ថ្មី​មួយ​។ ក្រុម​ឧទ្ទាមដែល​កម្លាំង​ទ័ព​ជាង​១​០០០០​នាក់នេះ ត្រូវ​សហរដ្ឋអាមេរិក ​និង​ប្រទេស​សម្ព័ន្ធមិត្ត​ជាង​២០​ប្រទេស​កំពុង​វាយប្រហារ​លើ​ក្រុម​នេះដោយ​ចោទ​ថា កំពុង​ធ្វើ​សកម្មភាព​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ​។​
ប្រាក់​ដែល​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​កំពុង​រក​បាន​តាមរយៈ​ការផលិត​ប្រេង ប្លន់​ប្រេង ចាប់ជម្រិត និង​បាន​ពី​ការបរិច្ចាគ​នានា​តាមរយៈក្រុម​អ្នក​ដែល​គាំទ្រ​សកម្មភាព​វាយប្រហារ​របស់​រដ្ឋ​ឥស្លាម​នេះ៕ ប្រភព ៖ VOD