រថយន្តកាមរីបាឡែន បុករថយន្តកូរ៉ូឡា បណ្តាលឲ្យរងការ ខូចខាតទាំងសងខាង
ភ្នំពេញ ៖
រថយន្តកាមរី បាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលបុករថយន្តកូរ៉ូឡា
ត្រង់ចំណុចផ្លូវកែង បណ្តាលឲ្យ រងការ ខូចខាតទាំងសងខាង
កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវលេខ៥១
កែងផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-9196 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើត ហេតុស្រាប់ តែមាន រថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q-0601 បើកបរដោយបុរស២នាក់ ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅ ត្បូងក្នុងល្បឿនលឿន បានជ្រុលបុកចំពីចំហៀង ពេញទំហឹង បណ្តាលឲ្យរង ការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុភាគី សមត្ថកិច្ចបានចុះមកដល់ចំណុច កើតហេតុនិងធ្វើការវាស់ វែងយករថយន្តទាំង ២ទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយ ពេលក្រោយ ៕

____________________
ផ្តល់សិទ្ទិដោយ៖dap-news