ស៊ន សៀវម៉ឺ ឈានទៅរកមេដាយមាសហើយនៅ Asian Games
ស៊ន សៀវមីបានផ្តួលម្ចាស់មាសស៊ីហ្គេមពីរសម័យរបស់ហ្វីលីពីន
ALORA Kirstie Elaine
ដោយលទ្ធផល៦-៥ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
និងឈានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ដើម្បីប្រជែងយកមេដាយមាស។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ស៊ន សៀវម៉ី
ត្រូវប៉ះកីឡាការិនីអ៊ីរ៉ង់។
មុននេះ ស៊ន សៀវម៉ឺន ផ្តួលកីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ដោយលទ្ធផល ២៩-៧ក្នុងវគ្គ៨នាក់ចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់-៧៣ គីឡូក្រាម។ ការទទួលបានជ័យជម្នះនេះពិតជាមានន័យបំផុតសម្រាប់ក្រុមកីឡា កម្ពុជា បន្ទាប់ពីរយៈពេល៤៤ឆ្នាំចុងក្រោយនេះមិនធ្លាប់ស្គាល់មេដាយណាមួយ ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ហើយសៀវម៉ីមានមេដាយប្រាក់ក្នុងដៃជាស្រេចហើយ។
ចំណែកបងស្រីម្ចាស់មេដាយប្រាក់ស៊ីហ្គេម ស៊ន ដាវីនចាញ់កីឡាការិនីអ៊ីរ៉ង់ Khodabandeh ដោយលទ្ធផល៨-១ ខណៈ ប៉ាន់ ខេមរ៉ាចាញ់ Zai Zai Abdul Wahab ក្នុងលទ្ធផល ២០-៨។

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ NOCC