រថយន្តកាមរី ហាយប្រ៊ីត បុករ៉ឺម៉កកង់បី បណ្តាលឲ្យ រងរបួសម្នាក់
ភ្នំពេញ ៖
បុរសជាអ្នករត់កង់បីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ
ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ខណៈដែល រួបគាត់
បានជិះម៉ូតូកង់បីមួយគ្រឿង ហើយត្រូវបានរថយន្ត កាមរីហាយប្រ៊ីត
បុកកាលពីវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤
នៅណុចមុខភ្នំពេញស្ព័តក្លឹប តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់
ទួលទំពុងទី២ ខណ្ឌចំការមន។
តាមសាក្សីកន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បី ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ ចំណុចកើតហេតុស្រាប់ តែមានរថយន្តកាមរី បាហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-Y-3375 បើកបរដោយបុរម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនរ៉េចង្កូតបុករ៉ឹម៉កពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺម៉កកង់បី រងរបួសធ្ងន់ ចំណែករថយន្តនិងរ៉ឺម៉ក រងការខូចខាតស្ទើទាំងស្រុង។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាម ចំណែក រថយន្តបង្កនិង រ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចចុះមកដល់ ចំណុចកើតហេតុ និងយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

________________
ផ្តល់សិទ្ទិដោយ៖dap-news