ឃាត់ខ្លួនមនុស្ស ១១ នាក់ នៅផ្ទះសំណាក់ថ្មី បុរីរីករាយ ពាក់ព័ន្ធប្រើប្រាស់និងចែកចាយថ្នាំញៀន
កិច្ចប្រតិបត្តិការនោះ ដឹកនាំដោយលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង សហការជាមួយនគរបាលខណ្ឌ៧មករា។
ប្រភពព័ត៌មានជំហានដំបូង បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១១នាក់ ខណៈមានក្រុមមុស្សប្រុស ស្រីជិត ៧០នាក់ ផ្សេងទៀត ត្រូវបានរកឃើញ ស្នាក់នៅ ក្នុងផ្ទះសំណាក់ ពាក់ព័ន្ធករណីលក់ និងប្រើប្រាស់គ្រឿងញៀន ដោយបាមដកហូតម៉ូតូ ២គ្រឿង កាំបិតដាវសាម៉ូរ៉ៃ និងសម្ភារៈជក់ថ្នាំញៀនចំនួន ២កញ្ចប់ធំ និង ៣កញ្ចប់តូចផងដែ។ បន្ទាប់មក នគរបាលឈានទៅចាប់មេការផ្ទះសំណាក់ ២នាក់ និងមនុស្សជាង ៤០នាក់ ថែមទៀត ដែលដេកក្នុងផ្ទះសំណាក់ គ្មានឯកសារច្បាស់លាស់ យកទៅសាកសួរបន្ថែនម។
ជុំវិញករណីនេះ សមត្ថកិច្ចចម្រុះបានឲ្យដឹងថាក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងនេះ និងវត្ថុតាង ជាច្រើនផងនោះ ត្រូវបាននាំទៅ សាកសួរនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៀត៕
ប្រភពពី Free Press Magazine
