UNWTO សម្រេចដា​ក់បញ្ចូល​អាជ្ញាធរអប្សរា ​ជា​អនុស​មាជិក នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​

10/16/2014 0 Comments A+ a-

20141013_Apsaraសៀមរាប៖ មន្រ្តីជាន់​ខ្ពស់អាជ្ញាធ​រអប្សរា ដែល​គ្រប់គ្រង​រមណី​យដ្ឋាន​អង្គរបាន​ប្រកាស​ថា ខ្លួន​បាន​សម្រេ​ច​ប្រកប​ដោយ​ជោគជ័យ​ក្នុងការ​បញ្ជូ​ន​អង្គភាព ​អាជ្ញា​ធរអប្សរាទៅជា​អនុសមាជិក​នៃអង្គការ​ទេចសចរណ៍​ពិ​ភពលោក ​នៃអង្គកា​រ​សហប្រជា​ជាតិ ដែល​ហៅកាត់​ ( UNWTO)។
បើ​យោង​តាម សេចក្ដីប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែតុលា បានឲ្យដឹងថា ក្នុងឋានៈ​ជា​អនុ​សមាជិក ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក នៃ​អង្គការ​សហប្រជាជាតិ អាជ្ញាធរ​អប្សរា នឹង​បាន​ទទួល​ផលប្រយោជន៍​ពេញលេញ ដូចជា​សមាជិក​ផ្សេងទៀត គិត​ចាប់ពី​ថ្ងៃ​បញ្ចូល​ជា​អនុ​សមាជិក ដែល​រួមមាន៖
ទី​០១-ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​សាកល ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ក្នុង​វិស័យ​ទេសចរណ៍ នៅ​ជុំវិញ​ពិភពលោក ដែល​មាន​បំណង​ចែករំលែក​ព័ត៌មាន ចំណេះដឹង របកគំហើញ​ថ្មីៗ និង​ឧត្ដ​មានុ​វត្ដន៍​របស់ខ្លួន នៅក្នុង​វិស័យ​នេះ​។​
ទី​០២-កិច្ចសហប្រតិបត្ដិការ កាន់តែ​ជិតស្និទ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏ដូចជា​ភាពជា​ដៃគូ ជាមួយ​បណ្ដា​សមាជិក​ផ្សេងៗ​ជាច្រើន ទាំង​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ និង​ជា​បច្ច័យ​វិជ្ជមាន​មួយ ជួយ​ដល់​ការលើកកម្ពស់ ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​អប្សរា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ជាពិសេស​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អង្គរ ប្រដោយ​ចីរភាព​។​ និង​ទី​០៣-លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​ធនធាន ឯកសារ​ដ៏​សម្បូរ​បែប​នៅក្នុង​បណ្ដា​ល័យ អេឡិច ត្រូនិករបស់​អង្គការ​ទេសចរណ៍​ពិភពលោក​។
សេចក្តី​ប្រកាស​​ដដែល​មានខ្លឹ​មសារ​ថា ​ការដាក់​បញ្ចូល​ជាអនុស​មាជិក​នៃអង្គ​ការអន្តរជា​តិខាងលើ​មិនមែន​តែអង្គភាពអា​ជ្ញាធរអប្សរា​មួយប៉ុណ្ណោះ​ទេ ក៏​មានស្ថាប័ន​អន្តរជាតិ​សំខាន់​មួយ​ចំនួនទៀត​ មកពី​ប្រទេសតួគី​ ​អេស្បាញ៉​ ​ប្រេស៊ីល​ សហរដ្ឋ អាមេរិក​ អាហ្សង់ទីន និងអ៊ីរ៉ង​ផងដែរ។ សមា​ជិកភាព​ទាំងនេះ​ និងធ្វើស​ច្ចាប័ន​ដោយម​ហាសន្និបាត​លើកក្រោយ​របស់ (UNWTO​) ដែលប្រព្រឹត្ត​នៅខែ​កញ្ញា ឆ្នាំ​២០១៥ ​នៅប្រទេស​កូឡុំប៊ី៕
20141013_Apsara
ប្រភពពី Free Press Magazine