ខឹង​ម្តាយក្មេក​ស្តីបន្ទោស​រឿង​ផឹកស៊ី​បុរស​ម្នាក់ ចងក​ស្លាប់ ក្នុងផ្ទះ នៅ​ភ្នំព្រឹក

10/16/2014 0 Comments A+ a-

33បាត់ដំបង​: បុរស​ម្នាក់ ស្លាប់​នៅក្នុង​ផ្ទះ ដោយសារ​ចងក​ជាប់​នឹង​ឆ្នឹម​ផ្ទះ បន្ទាប់ពី​ម្តាយក្មេក​ស្តីបន្ទោស​រឿង​ផឹកស៊ី ហើយ​ខឹង​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​។​
​    ​
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។
​លោក សារ៉េត វិ​សេដ្ឋ អធិការ​ង​ប៉ូលិស​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា បុរស ដែល​ចងក​សម្លាប់ខ្លួន​នោះ ឈ្មោះ ប្រម នួន អាយុ ៣៤ ឆ្នាំ មាន​ប្រពន្ធ និង​កូន​ម្នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​។​
​លោក​អធិការ​ង បាន​ស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា បុរសរងគ្រោះ ជា​រៀងរាល់ថ្ងៃ ចេះតែ​ដើរ​ផឹកស៊ី​មិន​គឹ​ត​ពី​ការងារ​រកស៊ី​ទេ​។ កាលពី​វេលា​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ម្ដាយក្មេក​និយាយ​ប្រដៅ​ណែនាំ​ឲ្យ​ផ្អាក​ការដើរ​ផឹកស៊ី និង​រកប្រាក់​កាស​ជួយ​ថែទាំ​កូន​ប្រពន្ធ​ផង​។
​ប៉ុន្តែ​ការ​ស្ដីប្រដៅ​ណែរ​នាំ​ឲ្យ​ល្អ​នេះ បែរជា​ធ្វើ​ឲ្យ​កូនប្រសារ (​បុរសរងគ្រោះ​) ខឹងសម្បារ​ទៅវិញ​។ ក្រោយពី​ការណែនាំ​ស្ដីបន្ទោស​កូនប្រសា​រហើយ ស្រាប់តែ​កូនប្រសារ បាន​ដើរចូល​សម្ងំ​ដេក​ក្នុង​បន្ទប់​បាត់​។ ពួកគាត់ ដោយ​ពុំ​ឃើញ និង​បាត់​កូនប្រសារ (​ជនរងគ្រោះ​) យូរពេក ក្រុមគ្រួសារ​បាន​ចូលទៅក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​នឹង​ធ្នឹម​ផ្ទះ ស្លាប់បាត់​តែម្តង​។​
​លោក សារ៉េត វិ​សេដ្ឋ បាន​បញ្ជាក់ថា ក្រោយពី​ធ្វើ​កោសល​វិច័យ ឃើញថា ជនរងគ្រោះ ពិតជា​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​៕H/N
ប្រភពពី CEN