ចន ច័ន្ទលក្ខិណា ត្រៀមខ្លួនរើកញ្ជើ ប្ដូរទីតាំងហាងថ្មី

10/16/2014 0 Comments A+ a-

new shopភ្នំពេញ៖ តារាសម្ដែងបូជារូបកាយ ក្នុងសិល្បៈជិត២ទសវត្សរ៍ អ្នកនាង ចន ច័ន្ទលក្ខិណា បានព្យាយាមចេញមុខចេញមាត់ការពារវិស័យភាពយន្តខ្មែរ មុនពេលទូរទស្សន៍ល្បីៗ ក្នុងស្រុកចាក់ផ្សាយ រឿងភាគថៃ ដោយនាងសុំ ពន្យារពេលនៃការចាក់ផ្សាយ ប៉ុន្តែអ្នកនាងហាក់មិនសូវ ទទួលបានកាគាំទ្រច្រើនទេ ព្រោះមានតារាតិចតួច ប៉ុណ្ណោះ ចូលរួមជាមួយអ្នកនាង ។ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់អស់សង្ឃឹមយ៉ាងខ្លាំង ព្រោះពេលចាប់ផ្ដើម នាងគិតថា រឿងនេះនឹងអាចរលូន ពិសេសមិត្តសិល្បករនឹងជួយគ្នា ។ តែការពិតមិនមែនអ៊ីចឹងទេ មានតារាសម្ដែងតិចតួចណាស់ ចូលមកផ្ដល់ស្នាមមេដៃ ដើម្បីយកទៅបង្ហាញក្រសួងព័ត៌មាន ។
មិនត្រឹមតែ ចន ច័ន្ទលក្ខិណា រងការវាយប្រហារផ្លូវចិត្ត តាមរយៈ ភាពមិនសាមគ្គីគ្នានេះទេ អ្នកនាងនៅតែត្រូវមហាជន បើកកាយរឿងរ៉ាវស្នេហា ជីវិតប្ដីប្រពន្ធជារឿយៗ តាមបណ្ដាញ សង្គមហ្វេសប៊ុក ដែលពួកគេ នៅតែចោទនាងថា ជាមនុស្សមិនស្មោះត្រង់ ធ្វើឲ្យនាងឈឺចិត្តស្អិតទ្រូង យំមិនចេញ ។ កំពុងតែរងទុក្ខផ្ទួនៗ ស្រាប់តែ ចន ច័ន្ទលក្ខិណា ទទួលបានអំរែកថ្មីមួយទៀត គឺអ្នកនាងត្រូវផ្លាស់ប្តូរ ហាងសាឡន របស់នាង ដែលត្រូវចំណាយ ថវិកាច្រើនគួរសម ដើម្បីរៀបចំហាងថ្មី ព្រោះការតុបតែងហាងនីមួយៗ មិនមែនអស់តិចនោះទេ ។ មហាជនភាគច្រើន បានយល់ថា អ្នកនាងផ្លាស់ប្ដូរហាងសាឡន ព្រោះមានហេតុផលផ្សេងណាមួយ ដែលមិនអាចនិយាយបាន ឬអាចគេចពីដៃគូប្រកួតប្រជែង ។
អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា នាងពិតជាត្រូវផ្លាស់ប្ដូរហាង ដែលកំពុងរកស៊ីប្រចាំថ្ងៃនេះមែន ប៉ុន្តែគ្មានហេតុផលធំដុំនោះទេ គឺមកពីម្ចាស់ផ្ទះ ត្រូវយកផ្ទះវិញ ព្រោះម្ចាស់ផ្ទះនាងជួលរាល់ថ្ងៃ ត្រូវ យកផ្ទះនេះប្រគល់ ឲ្យកូនគេរកស៊ីវិញ ។ ដូចនេះគេមិនអាចជួលឲ្យអ្នកនាង បានទៀតទេ ។ ចន ច័ន្ទលក្ខិណា បន្តថា ពិបាកចិត្តមិនតិចទេ ដោយសារតែត្រូវរកហាងថ្មី នឹងតុបតែងម្ដងទៀត ។ ទោះជាយ៉ាងណា នាងនៅតែសរសើទឹកចិត្តម្ចាស់ផ្ទះជួលចាស់ ព្រោះគាត់មានសន្ដានចិត្តល្អណាស់ កុំតែគាត់ត្រូវការកូន ម្ល៉េះមិនត្រូវរើហាងទេ ។ យ៉ាងណាមិញ ចន ច័ន្ទលក្ខិណា ជួលលហាងថ្មី បានហើយ គឺនៅក្បែរៗទីតាំងចាស់ ព្រោះមិនចង់ឲ្យអតិថិជន ពិបាករក៕
_________________
ផ្តល់សិទ្ទិដោយ៖looking today