ក្រុមសង្កេតការណ៍បោះឆ្នោតរិះគន់គណបក្សធំៗទាំងពីរ
ភ្នំពេញ—សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (The Electoral Reform
Alliance) ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២០ជាសមាជិក
បានស្ដីបន្ទោសមន្ត្រីគណៈកម្មការចម្រុះ
របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ថាមិនអើពើទៅនឹងសំណើរបស់ខ្លួនដើម្បីចូលរួមអង្កេត
និងទទួលបានព័ត៌មានពីកិច្ចប្រជុំសម្រាប់កំណែទម្រង់ការបោះឆ្នោតនៃ
គណបក្សទាំងពីរ។
កាលពីដើមខែកញ្ញា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានស្នើឲ្យគណបក្សជាប់ឆ្នោតទាំង ពីរផ្តល់លទ្ធភាពដល់មន្ត្រីអង្គការជាសមាជិករបស់ខ្លួនចូលរួមក្នុ ងកិច្ចប្រជុំនិងអង្កេតលើដំណើរការពិភាក្សាលើកិច្ចប្រជុំស្តីពី ការកែទម្រង់ការបោះឆ្នោត។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះគណបក្សទាំងពីរមិនបានផ្តល់ការឆ្លើយតប ណាមួយនោះទេ។

សន្និសីទកាសែតរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (The Electoral Reform Alliance) នៅថ្ងៃអង្គារទី០៧ ខែតុលា ឆ្នាំ២០១៤។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃអង្គារ
ក្នុងទីក្រុងភ្នំពេញ លោកស៊ួន យុធ្យា
មន្ត្រីផ្នែកច្បាប់របស់អង្គការខុមហ្វ្រែល
បានរំលឹកថាគណបក្សទាំងពីរមិនបានយកចិត្តទុកដាក់ឡើយ។
លោកបន្ថែមថាគណបក្សទាំងពីរតែងប្រជុំបិទទ្វា ហើយព័ត៌មានពីលទ្ធផលនៃការប្រជុំ ឬដំណើរការដែលសម្រេចបានមិនត្រូវបានគេផ្សព្វផ្សាយឲ្យបានលម្អិត និងជាសាធារណៈទេ។
«ក្រុមការងាររបស់គណបក្សទាំងពីរហ្នឹងគាត់ចាប់ផ្តើមធ្វើការដោយ បិទទ្វារ ដោយគ្មានពេលវាច្បាស់លាស់ គ្មានព័ត៌មានតម្លាភាព គ្មានការចូលរួម»។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់ អណត្តិទី៥កាលពីខែកក្កដាឆ្នាំ២០១៣ក៏ប៉ុន្តែការបោះឆ្នោតនេះបាន បន្សល់ទុកភាពចម្រូងចម្រាសជាច្រើនដោយសារគណបក្សសង្គ្រោះជាតិដែល ជាគណបក្សប្រឆាំងបានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ជាច្រើន។ គណបក្សនេះបានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មាននិន្នាការទៅរកគណបក្សកាន់អំណាចនិងថាបានជួយរៀបចំនីតិវិធី កេងបន្លំសន្លឹកឆ្នោតយ៉ាងស្របច្បាប់។
ក្រោយមកគណបក្សប្រឆាំងនិងសហគមន៍អន្តរជាតិក៏បានជំរុញឲ្យមាន ការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និង នីតិវិធីនៃការបោះឆ្នោតដើម្បីធានាដល់ការរៀបចំការបោះឆ្នោតមួយដែល អាចទទួលយកបាននៅពេលខាងមុខ។
លោក ហ៊ីម យន់ អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមថ្លែងថាគណបក្សនយោបាយទាំងពីរគប្បីបើកចំហឲ្យ មានការចូលរួម និងផ្សព្វផ្សាយព័ត៌មានពីព្រោះថាការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត នោះមិនមែនសម្រាប់តែគណបក្សទាំងពីរនោះឡើយ។
«គណបក្សទាំងពីរគួរតែបើកចំហដើម្បីទទួលយកអនុសាសន៍ផ្ដល់ជាគំនិត យោបល់ដើម្បីកំណែទម្រង់ការបោះឆ្នោតឲ្យទទួលបានទាំងអស់គ្នា ទាំងសាធារណជន និងគណបក្សនយោបាយផ្សេងៗទៀតមិនមែនរឿងរបស់បក្សពីរហ្នឹងទេ វាជារឿងសង្គមទាំងមូល»។
សម្ព័ន្ធដដែលក៏ទទូចចង់ឲ្យគណបក្សទាំងពីរធានាឲ្យបានគោលការណ៍ តម្លាភាពក្នុងការជ្រើសតាំងបេក្ខជនសមាជិកគជបដែលអនុញ្ញាតឲ្យមហាជន ជាពិសេសអ្នកពាក់ព័ន្ធការបោះឆ្នោតអាចចូលរួមត្រួតពិនិត្យ និងផ្ដល់មតិយោបល់បាន។
លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សរបស់លោកតែងតែស្វាគមន៍ចំពោះការចូលរួម និងការសម្ដែងមតិរបស់អង្គការសង្គមស៊ីវិល។
«យើងស្វាគមន៍ក៏ប៉ុន្តែគ្រាន់តែថាការជជែកហ្នឹងមិនមែនតែយើងជជែក។ យើងមានដៃគូផ្សេងទៀត។សង្គ្រោះជាតិប្រកាន់ជំហតម្លាភាព និងចង់ឲ្យមានការចូលរួម»។
លោកបន្ថែមថាគណបក្សរបស់លោកធ្លាប់បានជជែកជាមួយសង្គមស៊ីវិលខ្លះ មកហើយគ្រាន់តែមិនបានឆ្លើយតបជាលាយលក្ខអក្សរតែប៉ុណ្ណោះ។ ប្រភព ៖ VOA