មេធាវី នួន ជា ប្តឹងដកចៅក្រមបួនរូប
ភ្នំពេញ—ក្រុមមេធាវីរបស់ជនជាប់ចោទ នួន ជា
បានប្តឹងឲ្យដកចៅក្រមជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម
ចំនួនបួនរូបចេញពីការកាត់ក្តីសំណុំរឿង០០២វគ្គទី២ ដោយចោទប្រកាន់ថា ចៅក្រមទាំងនោះលំអៀងនិងទទួលរងការជ្រៀតជ្រែកផ្នែកនយោបាយ។
បណ្តឹងធ្វើឡើងស្របពេលដែលការកាត់ទោសវគ្គទីនៃសំណុំរឿង០០២ នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលដប់ថ្ងៃទៀត។ នៅក្នុងបណ្តឹងដិតចិត្តទៅកាន់តុលាការខ្មែរក្រហមកាលពីចុងខែកញ្ញា ដែលត្រូវផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទលោកសុន អរុណ និងលោកវ៉ិចទ័រ កូប៉េ សហមេធាវីជាតិនិងអន្តរជាតិរបស់អតីតប្រធានសភាខ្មែរក្រហមបានសុំឲ្យ ដកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រមសញ្ជាតិបារាំង Jean-Marc Lavergne លោកចៅក្រមយ៉ា សុខន និងលោកចៅក្រមយូរ ឧត្តរា។

ទេសចរមើលរូប នួន ជា អតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានគេស្គាល់ ថា «បងធំទីពីរ» នៅ ដែលត្រូវបានដាក់តាំងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤។
សហមេធាវីចុងចោទទាំងពីរបានផ្តោតលើការខកខានរបស់ចៅក្រម
នៃអង្គជំនុំជម្រះជាន់ទាបក្នុងការកោះហៅសាក្សីសំខាន់ដែលជាមន្ត្រី
រដ្ឋាភិបាលសព្វថ្ងៃនិងលោកហេង សំរិន ប្រធានរដ្ឋសភា
ឲ្យចូលបំភ្លឺតុលាការ។ក្រុមមេធាវីនេះបញ្ជាក់ថាលោកហេង សំរិន
គឺជាសាក្សីសំខាន់សម្រាប់លោកនួន
ជា។ក្រុមមេធាវីបានរៀបរាប់កំហុសនីតិវិធីច្បាប់ជាច្រើនក្នុង
ការកាត់ក្តីលើចុងចោទក្នុងដំណាក់កាលទី១កន្លងមករួមទាំងការកាត់
ក្តីក្នុងសំណុំរឿង០០១ដែលមានជនជាប់ចោទ ឌុច
អតីតប្រធានគុកទួលស្លែងផងដែរ។
លោកមេធាវីសុន អរុណ និងលោកវ៉ិចទ័រ កូប៉េ បានទទូចដកចេញចៅក្រមទាំងបួនរូបចេញពីការជំនុំជម្រះសំណុំរឿង០០២ វគ្គទី២ ហើយត្រូវពន្យាពេលសវនាការរហូតដល់មានការសម្រេចលើបណ្តឹងនេះ។ លោកសុន អរុណ លើកឡើងថាក្រុមមេធាវីការពារក្តីលើកឡើងថាក្រុមស្មាក្តីបានរក ឃើញកំហុសជាច្រើនរបស់ចៅក្រមទាំងនោះក្នុងការកាត់ក្តីកន្លងមកនេះ។
«ដោយសារតែចៅក្រមមានកំហុសច្រើនហើយបានយើងប្តឹងដិតចិត្តផងនិងប្តឹងឧទ្ធរណ៍ផង»។
ថ្វីបើមានការទាមទារបែបនេះក្តី លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថាក្រុមចៅក្រមទាំងបួន រូបនៅតែមានលទ្ធភាពចូលរួមដំណើរការនីតិវិធីកាត់ក្តីសំណុំរឿង០០២ វគ្គទី២នេះរហូតដល់មានការសម្រេចដោយក្រុមប្រឹក្សាជំនុំជម្រះ ពិសេសមួយដែលបង្កើតឡើងដោយគណកម្មាធិការរដ្ឋបាលតុលាការ។
«ក្រុមប្រឹក្សាជំនុំជុម្រះនេះមានការចូលរួមពីចៅក្រមចំនួន ប្រាំរូបដែលនៅក្នុងនោះមានចៅក្រមអន្តរជាតិចំនួនពីររូបនិងចៅក្រម កម្ពុជាចំនួនបីរូបដែលនឹងត្រូវដោះស្រាយលើបណ្តឹងដិតចិត្តនេះ។ហើយ ទោះបីជាមានបណ្តឹងដិតចិត្តនេះប្រឆាំងនឹងចៅក្រមនៃអង្គជំនុំជម្រះ សាលាដំបូង ប៉ុន្តែបណ្តឹងដិតចិត្តនេះមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការតុលាការ សាលាដំបូងទេ លុះត្រាតែមានការសម្រេចរួចរាល់លុះត្រាតែមានការសម្រេចចេញពី ក្រុមប្រឹក្សាជំនុំជម្រះ»។
នួន ជា និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមត្រូវ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី៧ខែសីហា បន្ទាប់ពីឆ្លងកាត់ការកាត់ទោសដំណាក់កាលទី១ក្នុងសំណុំរឿង០០២។ ទោសនេះដោយតុលាការបានរកឃើញការជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់ជនជាប់ចោទចំពោះ ការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់ចន្លោះពីខែមេសាឆ្នាំ ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
យោងតាមវិធានផ្ទៃក្នុងក្រុមប្រឹក្សាជំនុំជម្រះមានរយៈពេលបីខែក្នុងការសម្រេចលើបណ្តឹងដិតចិត្តនេះ៕ ប្រភព ៖ VOA