ស្ត្រីជាម្តាយជនជាតិឃឺត វាយប្រហារអត្តឃាតដើម្បីពន្យឺតការវាយរុលមករបស់ក្រុមឧទ្ទាIS
នាងArin Mirkan ជាម្តាយមានកូន២នាក់ ជនជាតិឃឺត
ដែលចូលរួមតស៊ូប្រយុទ្ធប្រឆាំងពួកឧទ្ទាមនៃក្រុមសកម្មប្រយុទ្ធមកពី
រដ្ឋអ៊ីស្លាម(IS)នេះ បានវាយប្រហារដោយ
បំផ្ទុះគ្រាប់បែកអត្តឃាតដើម្បីពន្យឺតការវាយរុលមករបស់ក្រុមឧទ្ទា
ISនេះឆ្ពោះមកទីក្រុងKobane នៅប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។
នាង Arin Mirkan បានបំផ្ទុះគ្រាប់បែកបង្កប់លាក់ទុកលើខ្លួននៅកន្លែងប៉ុស្តិ៍ ត្រួតពិនិត្យមួយរបស់ក្រុមឧទ្ទាមISនេះនៅភាគខាងកើតនៃព្រំដែនរបស់ ទីក្រុងនេះក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ក្រុមឧទ្ទាមជីហាដចំនួន១០នាក់។

នាង Arin Mirkan ដែលចូលរួមតស៊ូប្រយុទ្ធប្រឆាំងពួក ក្រុមសកម្មប្រយុទ្ធមកពីរដ្ឋអ៊ីស្លាម(IS)នេះ បានបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃចន្ទ
នេះជាលើកទីមួយហើយដែលយុទ្ធជនជាស្ត្រីជនជាតិឃឺត
បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតបែបនេះប្រឆាំងក្រុមឧទ្ទាម
ISនេះ។
មានកងកម្លាំងជាយុទ្ធជនជាស្ត្រីជាង១០.០០០នាក់ដែលបានចូលរួម
ប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមនេះ។
កាលពីពេលមុខនេះ ក្រុមមេបញ្ជាការអាមេរិក បានអះអាងអំពីការវាយប្រហារតាមអាកាសជាថ្មីប្រឆាំងទីតាំងរបស់ក្រុម ឧទ្ទាមISនេះ នៅភាគខាងត្បូងនៃទីក្រុងKobane នេះប៉ុន្តែ ក្រុមជនជាតិឃឺត បានអះអាងថាការវាយប្រហារតាមអាកាសរបស់អាមេរិកនេះ មានប្រសិទ្ធភាពតិចតួចក្នុងការប្រឆាំងក្រុមឧទ្ទាមនេះ៕ ប្រភព ៖ CEN