តុលាការខេត្តសៀមរាប ឃុំខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ៣ នាក់ ដោះលែង ៣ នាក់
សៀមរាប: ចៅក្រមសាលាដំបូងខេត្តសៀមរាប បានសំរេចចេញដីកាឃុំខ្លួន
ដាក់ពន្ធាគារបណ្ណោះអាសន្ន
លើមន្ត្រីនគរបាលសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ
ចំនួន ៣ នាក់ និងម្នាក់ទៀត ជានគរបាលដែរ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
ស្ថិតក្រោមការតាមដានតាមផ្លូវតុលាការ និង២នាក់ទៀត
ដែលជាតៃកុងបើកកាណូត ត្រូវបានដោះលែងឲ្យមានសេរីភាព
ដោយមិនមានការចោទប្រកាន់។
ជនជាប់ចោទជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចំនួន ៣ នាក់ ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ ហើយចៅក្រមស៊ើបសួរ លោក ហុក ពៅ បានចេញដីកាឃុំខ្លួន កាលពីព្រលប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ ពីបទវិតិក្រម តាមមាត្រា៥៩២ និង៥៩៣ ច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង៣ ដែលតុលាការ សំរេចឃុំខ្លួននោះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការសាកសួរនៅរាជធានីភ្នំពេញ ហើយក៏បញ្ជូនមកតុលាការខេត្តសៀមរាប និងត្រូវបានចោទប្រកាន់ និងឃុំខ្លួន នៅព្រលប់ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤។
នគរបាលសេដ្ឋកិច្ចទាំង ៣ ដែលឃុំខ្លួននោះ មានឈ្មោះទី១ វរសេនីយ៍ទោ ឈាង លាងពៅ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ទីលំនៅបច្នុប្បន្ន សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២ វរសេនីយ៍ទោ ម៉ា តៃយ៉ា ភេទប្រុស អាយុ ៥៤ ឆ្នាំ ជាមន្ត្រីនគរបាលជាតិ រស់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣ ព្រិន្ទបាលឯក យឹម ថាណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមន្ត្រីនគរបាលជាតិ រស់នៅបឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយឡែកជន ៣ នាក់ទៀត ដែលមិនឃុំខ្លួននោះ គឺទី១ អនុសេនីយ៍ទោ ជា ខេង ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាមន្ត្រីនគរបាលជាតិ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ ប៉ុន្តែជននេះ ត្រូវបានចោទប្រកាន់ពីបទវិតិក្រម តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ណោះអាសន្ន ក្រោមការតាមដានតាមផ្លូវតុលាការ ព្រោះថាឈ្មោះនេះ គឺជាអ្នកដាំបាយ មិនបានប្រព្រឹត្តបទល្មើសផ្ទាល់ទេ និង២នាក់ទៀត ជាតៃកុងកាណូត ត្រូវបានដោះលែងឲ្យមានសេរីភាព មិនមានការចោទប្រកាន់ទេ ដោយម្នាក់មានឈ្មោះ រិត នីមលាង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ ពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកនេសាទ រស់នៅភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា ១១ ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងតំបន់ទន្លេសាទ នៅចំនុចភូមិសាស្ត្រកងមាស ភូមិមាត់ខ្លារ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តកំពង់ធំ សមត្ថកិច្ចបានឃាត់ខ្លូននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចំនួន ៤ នាក់ និង២នាក់ទៀត ជាអ្នកបើកកាណូត តាមបណ្តឹងពីប្រជានេសាទចំនួន ៦ រូប ដែលចោទប្រកាន់ជនសង្ស័យទាំង ៦ នាក់ ថាបានចាប់ពួកគាត់ជំរិតទារប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើស នេសាទទាំងនោះ។
ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចបានសំរេចដកហូតសម្ភារៈវត្ថុតាងមាន៖ ១/លុយខ្មែរចំនួន ៤.៣៥០.០០០ រៀល (បួនលានបីសែនប្រាំម៉ឺនរៀល) ទី២/សៀវភៅកត់ត្រាឈ្មោះអ្នកបង់ប្រាក់ចំនួន ១ ក្បាល (៩៧សន្លឹក) ទី៣/អាវុធម៉ាកA.K 47 ចំនួន ២ ដើម បង់២ គ្រាប់ចំនួន ៥៤ គ្រាប់ និងទី៤/អាវុធខ្លីម៉ាក K59 ចំនួន ១ ដើម បង់១ គ្រាប់ ៥ គ្រាប់ និងទី៥/កាណូតចំនួន ១ គ្រឿង ម៉ាស៊ីន D16 និងទី៦/កាណូតស្មាច់ មានម៉ាស៊ីនចំនួន ១ គ្រឿង ផងដែរ។
នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃខាងលើ ត្រូវបានគេអះអាងថា មានបេសកកម្មបង្ក្រាបបទល្មើសនេសាទ ចំនួន ៥ ខេត្ត ជាប់បឹងទន្លេសាប មានខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។
ព័ត៌មានបានទម្លាយថា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃទាំង ៤ នាក់ និងអ្នកបើកកាណូតទាំង ២ នាក់ គឺសមត្ថកិច្ចមិនបានបញ្ជាក់ឈ្មោះទេ ប៉ុន្តែពេលសមត្ថកិច្ចចាប់ខ្លួននោះ ម្នាក់ៗ ហាក់បីដូចជាមិនមានភាពតក់ស្លុតឡើយ ព្រោះថា គេអាងថ្នាក់លើរបស់ខ្លួន ជាអ្នកចាត់តាំងមក ហើយគេមានបេសកកម្ម ហេតុនេះត្រឹមព្រះរាជអាជ្ញារង ក៏គេមិនខ្លាចដែរ សូម្បីតែវ៉ែនតាខ្មៅ ក៏ពួកគេមិនដោះចេញពីភ្នែកដែរ។
សមត្ថកិច្ចមួយរូប បានលួចបង្ហើបថា ជនសង្ស័យទាំង ៦ នាក់ ដែលត្រូវបានឃាត់ខ្លួននោះ បានធ្វើសកម្មភាពលើផ្ទៃទឹកបឹងទន្លេសាប រាប់ខែមកហើយ ហាក់បីដូចជា ពួកគេធ្វើជាសេ្តចក្រាញ់យ៉ាងដូច្នោះដែរ ព្រោះថា ពួកគេធ្វើព្យុះ ធ្វើភ្លៀងគ្រប់បែបយ៉ាង ដោយកៀបសង្កត់ ជំរិតទារប្រាក់ពីអ្នកនេសាទគ្រប់ៗគ្នា។
សមត្ថកិច្ចដដែល បានបញ្ជាក់ទៀតថា រាប់ខែកន្លងមកនេះ ពួកគេបានចាប់ពួកអ្នកនេសាទនៅតាមខេត្តជុំវិញបឹងទន្លេសាប ដោយអ្នកនេសាទម្នាក់ៗ ពួកគេជំរិតទារប្រាក់ពី ៨ លានរៀល ទៅ ១៣ លានរៀល និងមានអ្នកនេសាទខ្លះ បានតថ្លៃ នៅត្រឹម ៤ លានរៀល ទៅ ៥ លានរៀល ហើយពួកគេបានយកចំនួននោះ ទើបឲ្យអ្នកនេសាទទាំងនោះ ត្រលប់ទៅរកស៊ីវិញ។
មន្ត្រីសមត្ថកិច្ចមួយរូប បានលួចបង្ហើបឲ្យដឹងទៀតថា សំនុំរឿង កំពុងប្រមូលផ្តុំ ព្រោះថា អ្នកនេសាទជាច្រើន កំពុងតែប្តឹងចូលមក ជាពិសេសតំណាងអយ្យការខេត្តកំពង់ធំ ក៏បានបញ្ជូនសំនុំរឿងមួយ ដែលប្រជាពលរដ្ឋប្តឹងនៅទីនោះ ឲ្យមកតុលាការខេត្តសៀមរាប ដើម្បីបូកបញ្ចូលបទល្មើស ដែលពួកនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃខាងលើ បានប្រព្រឹត្តនៅក្នុងទឹកដីបឹងទន្លេសាប ខេត្តកំពង់ធំ ព្រោះថា ពួកគេត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចខេត្តសៀមរាបហើយនោះ ទើបសំនុំរឿង ត្រូវបញ្ជូនពីកំពង់ធំមក៕ ប្រភព ៖ CEN