ស្ត្រីម្នាក់ប៉ងសម្លាប់ខ្លួន ដោយលោត ទឹកចូលទន្លេ តែគេជួយទាន់
ស្ត្រីរងគ្រោះមានវ័យប្រមាណ ៤០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋឃើញ ដើរចេញពីផ្សារចាស់ សំដៅទៅមាត់ទន្លេ រួច ក៏ដោះស្បែកជើង ទុកនៅលើច្រាំង ហើយក៏ដើរ និងលោតចូលទៅក្នុងទឹកតែម្តង ។ ភ្លាមៗនោះ បានធ្វើឲ្យប្រជា ពលរដ្ឋ និងប្រជាការពារឃើញទាន់ នាំគ្នាចុះទៅជួយស្រង់យកមកលើគោកវិញ ។ មួយសន្ទុះក្រោយមក មាន ក្មេងស្រីម្នាក់អះអាងថាជាកូនរបស់ជនរងគ្រោះ បានមកកាន់កន្លែងកើតហេតុ ហើយនិយាយថា ម្តាយរបស់ នាងទើបចេញពីស្រោចទឹកនៅវត្ត ព្រោះត្រូវអំពើរបស់គេ ។
នារីវ័យក្មេងរូបនេះ បាននិយាយថា ម្តាយរបស់ខ្លួនប៉ងលោតពីលើស្ពានជ្រោយចង្វាម្តងរួចមកហើយ តែជួយ ទាន់ រួចក៏នាំកាន់ផ្សារចាស់ ស្រាប់តែបាត់ម្តាយដើររក ទើបមានរឿងនេះកើតឡើងជាថ្មីម្តងទៀត ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ឲ្យកូនស្រីនាំត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមិនដឹងរឿងពិតប្រាកដថា ស្ត្រីរង គ្រោះប៉ងសម្លាប់ខ្លួន ដោយមូលហេតុអ្វីពិតប្រាកដនោះទេ ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news