ក្មេង​សុំទាន​ត្រឡប់​មក​សងគុណ​ស្ដ្រី​ម្នាក់​នូវ​ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​ក្រោយ​ពេល​ក្លាយ​ខ្លួន​ជា​សេដ្ឋី​

10/11/2014 0 Comments A+ a-

give moneyពាក្យចាស់​ពោល​ថា​ អំពើ​ល្អ​ គឺ​មិន​សាបសូន្យ​ឡើយ​ ពិតជា​ត្រឹមត្រូវ​មែន​។​ តួយ៉ាង​ដូច​ជា​ស្ដ្រី​ម្នាក់​ដែល​ពេល​នេះ​ គាត់​ទទួល​បាន​ប្រាក់​ចំនួន​១៦៣.០០០​ ដុល្លារ​ ដោយសារ​តែ​អំពើ​ល្អ​របស់​គាត់​ កាលពី​ជាង​២០​ឆ្នាំ​មុន​ ។​
​រឿងហេតុ​នេះ​ គឺ​បាន​កើតឡើង​កាល​ ពី​ឆ្នាំ​១៩៩៣​ ដែល​ស្ដ្រី​ម្នាក់​មានឈ្មោះ​ ថា​ Dai​ Xingfen​ បាន​ប្រទះ​ឃើញ​ ក្មេង​ សុំទាន​ មិន​មានផ្ទះ​សំបែង​ម្នាក់​ ឈ្មោះ​ ថា​ He​ Rongfeng​ កាល​ណោះ​ គេ​មាន​ អាយុ​១៧​ឆ្នាំ​ នៅ​តាម​ផ្លូវ​ហើយ​សភាព​ គេ​ពេល​នោះ​ គឺ​អត់ឃ្លាន​និង​ទន់ខ្សោយ​ មែនទែន​ ។​
​ដោយសារ​តែ​ ទឹកចិត្ដ​អាណិតអាសូរ​ Dai​ ដែល​កាល​ណោះ​ គាត់​គឺជា​ម្ចាស់​ ហាង​មី​មួយ​កន្លែង​ បាន​យក​ម្ហូបអាហារ​ប្រគល់​ទៅ​ឱ្យ​ក្មេង​សុំទាន​ម្នាក់​នោះ​ ព្រមទាំង​ប្រគល់​ប្រាក់​មួយ​ចំនួន​ដើម្បី​ ជា​សោហ៊ុយ​ឱ្យ​គេ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ ស្រុក​កំណើត​វិញ​ ហើយ​ជា​ពិសេស​គាត់​ បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​គេ​ក្លាយជា​មនុស្ស​ល្អ​ ។​
​ក្រោយមក​រឿង​ដែល​មិន​នឹក​ស្មាន​ ដល់​ក៏​បាន​កើតឡើង​ ក្មេង​ដែល​ធ្លាប់​ជា​ អ្នក​សុំទាន​ ក៏​បាន​ក្លាយទៅជា​មហាសេដ្ឋី​ ដ៏​ជោគជ័យ​ម្នាក់​ ហើយ​រូបគេ​ក៏​នឹក​ ឃើញ​គុណ​របស់​ស្ដ្រី​ដែល​ជា​ម្ចាស់​ហាង​ បាន​ជួយ​ដល់​ខ្លួន​កាលពី​២១​ឆ្នាំ​មុន​និង​ បាន​តាម​រក​ដើម្បី​សងគុណ​ ។​
​លោក​ He​ បាន​និយាយ​ថា​ “​ ប្រ​សិន​បើ​គ្មាន​ក្ដី​សន្ដោស​របស់​អ្នកស្រី​ Dai​ កាលពី​ថ្ងៃ​នោះ​ទេ​ ខ្ញុំ​ក៏​មិន​អាច​ក្លាយជា​ បែប​នេះ​ដែរ​”​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​ពេល​នេះ​ ខ្ញុំ​រក​គាត់​ឃើញ​ហើយ​ ដូច្នេះ​ ខ្ញុំ​ក៏​បាន​ធ្វើ​ស្លាក​ដឹងគុណ​មួយ​ដែល​អក្សរ​ សរសេរ​ នៅ​លើ​នោះ​ថា​ គុណ​ដ៏​ធ្ងន់​ ដែល​ភ្នំ​មួយ​សឹង​មិន​ស្មើ​ សម្រាប់​ជូន​ គាត់​ និង​ប្រាក់​មួយ​ចំនួន​ ជា​ការ​តបស្នង​ សងគុណ​”​។​
​យ៉ាងណាមិញ​ អ្នកស្រី​ Dai​ ក៏​បាន​ បញ្ជាក់​ផង​ដែរ​ថា​ “​ខ្ញុំ​ពិតជា​មិន​អាច​ ទទួលយក​ប្រាក់​ដ៏​ច្រើន​របស់​គាត់​បាន​ ឡើយ​ ព្រោះថា​ពេល​នោះ​ ខ្ញុំ​ជួយ​គាត់​ក៏​ មិនមែន​ដោយសារ​ប្រាក់​ដែរ​តែ​ចំពោះ​ ស្លាក​ដឹងគុណ​ ខ្ញុំ​អាច​ទទួលយក​បាន​ព្រោះ​ វា​ពិតជា​អស្ចារ្យ​មែនទែន​”​។​ ​នេះ​គឺជា​រឿង​មួយ​ដែល​ទទួល​ បានការ​ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជា​ច្រើន​ ហើយ​ក៏​ជា​ភស្ដុ​តាង​មួយ​សម្រាប់​បញ្ជាក់​ ថា​ អំពើ​ល្អ​រមែង​ទទួល​បាន​ផល​ល្អ​មក​ វិញ​ផង​ដែរ​ ។​
​ពាក់ព័ន្ធ​ក្មេង​ប្រុស​សុំទាន​នោះ​ដូច​គ្នា​នេះ​ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ ដែល​ម្ដាយ​ ក្មេង​ប្រុស​មាន​ជំងឺ​ ក្មេង​ប្រុស​រូប​នោះ​ បាន​ទៅ​ទិញ​ថ្នាំពេទ្យ​ទាំង​គ្មាន​លុយ​ ហើយ​ យក​ថ្នាំពេទ្យ​រត់​ចេញ​ត្រូវ​ម្ចាស់​ថ្នាំពេទ្យ​ដេញចាប់​ តែ​ត្រូវ​បាន​បុរស​ម្នាក់​និង​ កូនស្រី​ជួយ​ចេញ​លុយ​ថ្លៃ​ថ្នាំ​ដើម្បី​ព្យាបាល​ ម្ដាយ​ ។​ លុះ​២៥​ឆ្នាំ​ក្រោយមក​ក្មេង​ប្រុស​ នោះ​បាន​រៀន​ចប់​ចេញ​ធ្វើ​ជា​គ្រូពេទ្យ​ ហើយ​ជួយ​ព្យាបាល​បុរស​ដែល​ធ្លាប់​ចេញ​ លុយ​ឱ្យ​រូបគេ​ ដោយ​មិន​យក​លុយ​ឡើយ​ នេះ​ហើយ​ដែល​គេ​ហៅ​ថា​ ធ្វើបុណ្យ​បាន​បុណ្យ​នោះ​ ៕
____________________
ប្រភពពីនគរវត្ត