កម្មករ​រោងចក្រ​ជូហួយ​ជាច្រើន​នាក់​របួស​និង​ត្រូវ​ឃាត់​ខ្លួន​ដោយ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ

10/25/2014 0 Comments A+ a-

image (9)កម្មករ​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHIU) ជាច្រើន​នាក់​របួស និង​មួយ​ចំនួន​ត្រូវ​ឃាត់​ខ្លួន ក្នុង​ពេល​ដែល​ក្រុម​កម្មករ​ជាច្រើន​រយ​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា។
កម្មករ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​នោះ គឺ​ដោយសារ​តែ​សមត្ថកិច្ច​បាន​វាយ​កម្មករ និង​បំផ្លាញ​សម្ភារៈ​ដែល​ពួក​គាត់​បម្រុង​ដើម្បី​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​របស់​ពួក​គាត់ រួម​មាន​មេក្រូ ជាដើម។ លើស​ពី​នេះ ខាង​រោងចក្រ​ក៏​បាន​ជួល​មនុស្ស​ប្លែក​មុខ​ឱ្យ​មក​វាយ​ពួក​គាត់​ទៀត។
ចំណែក​សមត្ថកិច្ច​វិញ​បញ្ជាក់​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ដែល​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​រោងចក្រ ជា​ទង្វើ​ខុស​ច្បាប់។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ…
ប្រភពពី វិទ្យុអាស៊ីសេរី