ព្រៃឈើនៅតំបន់ អភិរក្សក្នុងស្រុក​សៀម​ប៉ា​ង កំពុង​មានការ​កាប់​បំផ្លាញ

10/02/2014 0 Comments A+ a-

T-0725ស្ទឹងត្រែង៖ គម្រប​ព្រៃស្រោង​នៅ​តំបន់​អភិរក្ស​សំខាន់​ៗ​ជា​ច្រើន​ក្នុងស្រុក​សៀម​ប៉ា​ង បាន​ដួល​រលំ​រាប​ដល់​ដី​ដោយ​រណាយន្ត ​រាប់​ពាន់​គ្រឿង​ដើម្បី​អូស​ទាញ​ផល​ពី​ដើមឈើ​ព្រៃ​ឆ្លង​ទៅ​ប្រទេស​ជិតខាង ។ សកម្មភាព​ទាំងនេះ​ បាន​ក្លាយជា​ទុក្ខ​ព្រួយ​ដ៏​ធំ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ថែម​ទាំង​ជា​ការ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ​នូវ​ពពួកសត្វ​ព្រៃ​កម្រ​ក្នុង​ដែនដី ​ភូមិភាគ​ឦសាន​នេះ។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ា​ង​ បានឱ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា គម្រប​ព្រៃឈើ​ស្រោង​ក្នុង​តំបន់​អភិរក្ស​នៅ​ស្រុក​សៀម​ប៉ា​ង កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​រណារ​យន្ត​រាប់​ពាន់​គ្រឿង​របស់​ក្រុម​ ឈ្មួញ​ទុច្ចរិត ក្នុង​នោះ​តំបន់​ព្រៃឈើ​ស្រោង​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ ជា​គោលដៅ​ចុង​ក្រោយបង្អស់​ដែល​ត្រូវ​កាប់​បំផ្លាញ​ដើម្បី​យក​ឈើ​ប្រណី​តទៅ​ លក់​បាន​ថ្លៃ​កប់​ពពក។
ប្រជា​សហគមន៍​នៅ​ស្រុក​សៀម​ប៉ា​ង​និយាយ​ថា នៅ​តំបន់​អភិរក្ស​សំខាន់​ៗ​នោះ​មាន​ធនធានធម្មជាតិ​ព្រៃឈើ​ធំ​ៗ​ដែល​មាន​ អាយុកាល​រាប់រយ​ឆ្នាំ​ជា​ប្រភេទ​ធ្នង់ បេង នាងនួន និង​មិន​រាប់​បញ្ចូល​ប្រភេទ​ឈើ​មួយ​ចំនួន​ទៀត​ឡើយ។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធំ​ៗ​ទាំងនោះ កំពុង​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​ដើមឈើ​តូច​ៗ​ដែល​មិន​អាច​ស្រោចស្រង់​ បាន។ ការ​បាត់បង់​គម្រប​ព្រៃឈើ​ស្រោង​ទាំងនោះ នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនៀមទម្លាប់ និង​ការ​រស់នៅ​អាស្រ័យ​លើ​ផល​ព្រៃឈើ និង​សត្វព្រៃ ហើយ​ការ​បាត់បង់​គម្រប​ព្រៃស្រោង​នោះ ពពួកសត្វ​ព្រៃ​កម្រ​រាប់រយ​រាប់​ពាន់​ក្បាល​បានរ​ត់ទៅ​ប្រទេស​ជិតខាង​អស់​ ដែរ ដោយសារ​ប្រទេស​គេ​មាន​ព្រៃឈើ​ជា​ជម្រក។
ជាក់ស្តែង ពេល​នេះ​មាន​សកម្មភាព​យ៉ាង​គំហុក​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ក្នុង​ឧទ្យាន​ ជាតិ​វីរ​ជ័យ​ចេញ​មក​តាម​ច្រក​អូរ​សា​ម៉​ង អូរ​ចិន​ទុក បន្តម​កតាម​អូរ​ឃ្លៀង​រហូត​ដល់​ព្រំដែន​ឡាវ​ក្នុងភូមិ​សាស្ត្រ​អូរ​បា​សូត្រ ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ទីតាំង​នគរបាល​វរ​ការពារ​ព្រំដែន​ស្រែ​ ចម្ប៉ា​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​ជា​តំបន់​ទិញ​លក់​ឈើ​ដ៏​ធំ​បំផុត​ផង​ដែរ។ ចំណែក​ឈើ​ធ្នង់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម។ តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​នៅ​ស្រុក​សៀម​ប៉ា​ង​រាយការណ៍​ បន្ត​មកថា អ្នក​ប្រព្រឹត្ត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹក​ជញ្ជូន​ទៅ​ធ្វើ​អាជីវកម្ម​នោះ​ត្រូវ​បាន​ស្គាល់​ស្ទើរតែ​ជា​ទូទៅ ប៉ុន្តែ​មិនដឹង​ហេតុ​អ្វី​ក៏​ក្រុម​ឈ្មួញ​ទាំងនោះ​នៅ​តែ​អាច​ប្រព្រឹត្ត​ បទឧក្រិដ្ឋ​បែប​នេះ​បាន។
ក្រុម​ឈ្មួញ​ទាំងនេះ​បាន​ដឹក​ជញ្ជូន​ឈើ​តាម​ទូក​ទៅ​ប្រទេស​ឡាវ ដោយ​ឆ្លងកាត់​ការ​បង់​លុយរាប់​ក្បាលទូក។ ជាមួយ​គ្នា​នេះ បាន​លេច​ចេញ​ព័ត៌មាន​ពី​ក្រុម​សមត្ថកិច្ច​ដែល​ទទួល​បាន​ផលប្រយោជន៍​និយាយ​ថា មាន​ថ្ងៃ​ខ្លះ​ពេល​ដែល​ទឹកទន្លេ​ជន់​ខ្លាំង ទូក​ដឹកឈើ​ឆ្លងកាត់ ក៏​មាន​ច្រើន អាច​បាន​ប្រាក់​រហូត​ដល់​៨​លាន​រៀល​ក្នុង​មួយ​ស្ថាប័ន ប៉ុន្តែ​ចំនួន​លុយ​នេះ​គឺ​យក​ឱ្យ​មេកោយ​ស្ទើរ​អស់ពី​ខ្លួន​ទៅ​ហើយ ទុក​តែ​បន្តិចបន្តួច​សម្រាប់​ដូរ​បាយ​ប៉ុ​ណ្ណោះ៕
T-0725      ព្រៃឈើនៅតំបន់អភិរក្សក្នុងស្រុក​សៀម​ប៉ា​ង កំពុង​មានការ​កាប់​បំផ្លាញ        ព្រៃឈើនៅតំបន់អភិរក្សក្នុងស្រុក​សៀម​ប៉ា​ង កំពុង​មានការ​កាប់​បំផ្លាញ
ប្រភពពី Free Press Magazine