ជនអន្តោប្រវេសន៍ ខុសច្បាប់ ១៥២នាក់ នៅខេត្តស្វាយរៀង បញ្ជូនទៅ វៀតណាមវិញ
ស្វាយរៀង៖ លោក ឧត្តមសេនីយ៍ឯក ម៉ម
ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ក្រសួង មហាផ្ទៃ
បានថ្លែងឱ្យដឹងថា ក្រុមការងាររបស់ខ្លួន
បានចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៥២នាក់ ទៅកាន់ ប្រទេសវៀតណាម
បន្ទាប់ពីរកឃើញថា ជនទាំងនោះ មានឯកសារឆ្លងដែនមិនត្រឹមត្រូវ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ
នាស្នងការដ្ឋានខេត្តស្វាយរៀង ដែលមានការចូលរួម ពីលោកនាយឧត្តមសេនីយ៍ សុខ ផល
អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នារសៀលថ្ងៃពុធ ទី១ ខែតុលា
ឆ្នាំ២០១៤។ នេះបើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍
ទី២ ខែតុលា ឆ្នាំ២០១៤ ។
ថ្លែងក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង
នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា
ក្រុមការងារនៅតំបន់ទី៧ បានធ្វើជំរឿននៅក្នុងខេត្តស្វាយរៀង បានចំនួន៧ស្រុក
ក្នុងចំណោម៨ស្រុក គឺក្រុងបាវិត ដែលមិនទាន់បានធ្វើជំរឿន
តែក្រុមការងារនឹងធ្វើក្នុង ពេលខាងមុខ ។ លោក បន្តថា
ជាលទ្ធផលក្រុមការងារធ្វើជំរឿនបាន២៤០គ្រួសារ និងបញ្ជូនជនជាតិវៀត ណាម
ចំនួន១៥២នាក់ ទៅ ប្រទេស កំណើតវិញតាមច្រកព្រំដែន ដែលបានមកជួលផ្ទះស្នាក់នៅ
និងធ្វើ ការក្នុងខេត្តស្វាយរៀង ដោយខុស ច្បាប់ និងគ្មានឯកសារ ។
លោកបានបញ្ជាក់ថា «ក្រុមការងារនៅតំបន់ទី៧ បានជំរឿននៅខេត្តស្វាយរៀង បាន៧ស្រុក មានក្រុង ស្វាយរៀង ស្រុកស្វាយទាប….. និយាយរួម៨ស្រុក យើងធ្វើបាន៧ហើយ នៅសល់តែ១ក្រុងទៀត គឺក្រុង បាវិត ។ ហើយជា លទ្ធផលក្នុងប៉ុន្មានក្រុងនេះ គឺយើងធ្វើបាន២៤០ប្លាយគ្រួសារ នៅមិនទាន់បញ្ចប់ទេ ដោយសារនៅក្រុងបាវិត យើង មិនទាន់បានធ្វើ ហើយយើងបានចាប់បញ្ជូនជនបរទេសចូលមកស្នាក់នៅ ខុសច្បាប់ ដោយគ្មានឯកសារចំនួន ១៥២នាក់ ត្រូវបានបញ្ជូនឲ្យត្រឡប់ឲ្យទៅតាមច្រក ដែលពួកគេបាន ចូលមកកម្ពុជា» ។
គួរបញ្ជាក់ផងដែរថា យោងតាម លោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បាននិរទេសជនបរទេសជាង២០០នាក់ ក្នុងរយៈពេល២ខែ កន្លងមក ដែលជាផ្នែក មួយនៃការបន្តធ្វើជំរឿនទូទាំងប្រទេសរបស់ខ្លួន ។ លោកនាយឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍ នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែកញ្ញានេះថា «យើងបានចាត់វិធានការ លើជន អន្តោប្រវេសន៍ ដែលមិនមានឯកសារក្នុងរយៈពេល២ខែកន្លងមក ហើយ បានបញ្ជូនជនបរទេស២០០នាក់ ត្រឡប់ ទៅវិញ រួមមាន ជនជាតិស្បែកស ស្បែកខ្មៅ ជនជាតិវៀតណាម ថៃ និងជនជាតិចិនជាដើម»។
នាយឧត្តមសេនីយ៍ សុខ ផល បានបន្តថា “យើងចាត់វិធានការតាម៣របៀប ដែលមានទី១ យើងត្រួត ពិនិត្យជន អន្តោប្រវេសន៍ ដែលមានឯកសារហួសសុពលភាព…។ ទី២ យើងស្ទង់មតិអ្នករស់នៅក្នុង ប្រទេសកម្ពុជា ដែលមាន ឯកសារ ហើយទី៣ យើងចាត់វិធានការលើអ្នកដែលមិនមានឯកសារ ហើយ បញ្ជូនពួកគេត្រឡប់ទៅវិញ” ៕

_________________
ផ្តល់សិទ្ទិដោយ៖dap-news