ពេជ្រ សោភា មានលទ្ធភាព ត្រឹមស្លៀកពាក់ ចំឡងពីគេ ក៏មានក្ដីសុខដែរ
ភ្នំពេញ៖
តារាចម្រៀងពូកែខាងក្បាច់រាំ និងនិយម ការស្លៀកពាក់ប្លែកៗ កញ្ញា ពេជ្រ សោភា
ដែលកំពុងល្បីល្បាញក្នុងកម្មវិធី “The voice Cambodia”
ក្នុងឋានៈជាគ្រូបង្វឹក ថ្មីៗនេះ ត្រូវបានសារព័ត៌មាន តាម Internet
ចុះផ្សាយថា នាងចំឡងសម្លៀកបំពាក់ពីនាង CL តារាចម្រៀងកូរ៉េល្បីល្បាញ
របស់ក្រុម 2NE1 ។ បញ្ហានេះ មិនមែនតែតារាចម្រៀង ពេជ្រ សោភា ម្នាក់ទេ
កន្លងមកតារាចម្រៀង ទេព បូព្រឹក្ស ក៏ប្រទះ នឹងបញ្ហានេះដូចគ្នា
ត្រូវបានគេរិះគន់ពេញទំហឹង។
ប៉ុន្តែក្រោយពីមានការចេញមុខបកស្រាយ ជាបន្តបន្ទាប់រួចមក ទើបមានការថមថយ សំឡេងរិះគន់ រឿងយកសម្លៀក បំពាក់គេមកស្លៀក ក្នុងនាមខ្លួន ជាតារាចម្រៀងល្បី ។ ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ សម្បូរបញ្ហាជាងគេ ក្នុងបណ្ដាញសង្គម ដែលជារឿយៗត្រូវបាន ជនខិលខូច ព្យាយាមកាច់បំបាក់នាង តាមមធ្យោបាយផ្សេងៗ ។ សម្រាប់តារាចម្រៀង ពេជ្រ សោភា បានព្យាយាមបកស្រាយ តាមបណ្ដាញសង្គម ហ្វេសប៊ុករបស់នាង ម្ដងជាពីរដង តែហាក់គ្មានប្រយោជន៍អ្វីទេ ។ ជាការកត់សម្គាល់ រាល់ការបកស្រាយ ត្រូវគេយកទៅ វាយប្រហារនាងវិញ យ៉ាងចាស់ដៃ រហូត ពេជ្រ សោភា មានអារម្មណ៍ថា ហត់នឿយ និងឈប់តបត ព្រោះគ្មានប្រយោជន៍អ្វី ។
ជាមួយគេហទំព័រ LookingTODAY ពេជ្រ សោភា បាននិយាយថា “មនុស្សម្នាក់ៗ មិនអាចមានតារា ក្នុងចិត្តទេឬ ? តើអ្នកធ្លាប់ស្រមៃចង់ស្លៀកពាក់អ្វី តាមតារាក្នុងចិត្ត របស់អ្នកទេ ? ខ្ញុំក៏ដូចគ្នា ខ្ញុំស្រមៃចង់ស្លៀកពាក់ តាមតារាក្នុងចិត្តរបស់ខ្ញុំ ពិសេសខ្ញុំស្រឡាញ់ការច្នៃម៉ូដ ដែលប្លែកៗ ព្រោះសម្លៀកបំពាក់ ស្អាត ធ្វើឲ្យយើងកាន់តែ ស្រស់ស្អាត ..!”។
ពេជ្រ សោភា បន្តថា នាងមិនដែលបាននិយាយថា ទិញខោអាវ Original មកស្លៀកនោះទេ ព្រោះតំលៃថ្លៃរាប់ពាន់ដុល្លារឯណោះ ចំណែកប្រាក់ចំណូល នៅមានកម្រិត បានត្រឹមស្លៀកសម្លៀកបំពាក់ ចំឡងពីគេ ក៏មានក្ដីសុខណាស់ទៅហើយ ព្រោះនាងធ្វើបានត្រឹមប៉ុណ្ណឹង ។
អ្វីដែលសំខាន់សម្លៀកបំពាក់ ពេជ្រ សោភា ជាអ្នកស្លៀក នាងមានក្ដីសុខ មិនមែនអ្នករិះគន់នាង មានក្ដីសុខទេ ដូចនេះ នាងសូមឲ្យរក្សាភាពស្ងៀមស្ងាត់ ជារឿងចំបង ព្រោះនាងត្រូវត្រៀមខ្លួន ជាមួយកូនក្រុម ដើម្បីប្រយុទ្ធបន្ត ជាមួយ គ្រូបង្វឹកដទៃ ក្នុងវគ្គផ្សាយផ្ទាល់ ដែលកាន់តែ ក្ដៅគគុកបន្តទៀត សម្រាប់កម្មវិធី “The voice Cambodia” លំដាប់ពិភពលោក មួយនេះ ៕

_________________
ផ្តល់សិទ្ទិដោយ៖looking today