មួយជីវិត អ្នកកាន់ សាសនាព្រះពុទ្ធ គួរទៅឲ្យដល់ ស្រុកកំណើតព្រះ?
ញ៉ូវដេលី៖
មិនខុសអ្វីទៅនឹង ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប និង
ជាភស្តុតាងនៃភាពរុងរឿង របស់អធិរា ជាណាចក្រខ្មែរ កាលពីអតីតកាល ហើយដែលពិភពលោក
ទាំងមូលចង់មកឲ្យ ឃើញបានយ៉ាងហោចណាស់ ម្តងក្នុងមួយជីវិតនោះទេ ចុះទម្រាំទឹកដី
ដែលជាស្រុកកំណើត របស់ព្រះពុទ្ធជាម្ចាស់ ដែលលោកបានប្រសូត្រ តាំងសម្មាធិ
ត្រាស់ដឹង និង ធ្វើបរិនិព្វាននោះ តើពុទ្ធសាសនិកទាំងអស់ គួរតែទៅឲ្យដល់ និង
ស្វែងយល់ភាព ជាក់ស្តែងដែរ ឬទេ?
ជាការពិតណាស់ប្រទេសឥណ្ឌា គឺជាទឹកនៃអរិយ្យធម៌ ដ៏ចំណាស់បំផុតនៅសកលលោក ហើយ មិនត្រឹមតែជា ប្រភព នៃសាសនាចំរុះប៉ុណ្ណោះទេ តែឥទ្ធិពលនៃអរិយធម៌នេះបានបាចសាច ស្ទើរ គ្រប់ទីកន្លែងនៅសាកលលោក ក្នុងនោះគឺប្រទេសដែលប្រតិបត្តិ តាមសាសនាព្រះពុទ្ធ ហិណ្ឌូ និង ទំនៀមទំលាប់ប្រពៃណី លាយឡំជាច្រើនបែប ច្រើន សណ្ឋានផ្សេងទៀត។
ព្រះពុទ្ធទ្រង់បានប្រសូត្រ ត្រាស់ដឹង និង ចូលបរិនិព្វាន នៅអំឡុងសតវត្សរ៍ទី ៥ ដល់ទី៤ មុនគ្រិស្តសករាជ ដែល ទីតាំងព្រះអង្គធ្លាប់គង់ នៅកាលពីអតីតកាល បានក្លាយជាតឹកតាង ប្រវត្តិសាស្ត្រមួយស្ថិត ក្នុងរដ្ឋប៊ីហារ ស្ថិតនៅ ភាគឦសាន ប្រទេសឥណ្ឌា និង ជាទឹកដីដែល កន្លងមក ពុទ្ធសាសនិកចំរុះជាតិសាសន៍ បានទៅដល់ ក្នុងនោះក៏ រួមមានប្រជាជនកម្ពុជា របស់ យើងផងដែរ។ អារម្មណ៍រំភើប និង ការលើកដៃ ក្រាបថ្វាយបង្គំ បួងសួងគោរពដល់ ព្រះអង្គ ពិត ជាធ្វើឲ្យពុទ្ធសាសនិកទាំងអស់រកពាក្យអ្វីមកថ្លាថ្លែងពុំបានឡើយ។
យោងតាមភាពជាក់ស្តែង ដែលប្រតិភូទាំង ៣៦ប្រទេស និង តំបន់នៅលើសកលលោក ក្នុង នោះភាគច្រើនមកពី បណ្តាប្រទេសអាស៊ី និង មួយចំនួនទៀតមកពីអាម៉េរិក អឺរ៉ុប និង អូសេអានី ជាដើម ដែលបានធ្វើទស្សនកិច្ចដោយ ផ្ទាល់ នៅរដ្ឋប៊ីហារ ប្រទេសឥណ្ឌា ក្នុង សន្និបាតព្រះពុទ្ធសាសនាអន្តរជាតិឆ្នាំ ២០១៤ (International Buddhist Conclave) កាលពី ចុងខែកញ្ញា កន្លងទៅថ្មីៗនេះ ពួកគេបានស្វែងយល់បន្ថែមអំពីដើមកំណើតព្រះពុទ្ធជាម្ចាស់ នៅ លើទឹកដីប្រវត្តិសាស្ត្រពិតៗតែម្តង។
ព្រះពុទ្ធប្រសូត្រក្នុងត្រកូលក្សត្រនៅទីតាំងបច្ចុប្បន្នហៅថា លុមប៊ីនី បន្ទាប់ពីបានស្វែងយល់ ពីទុក្ខរបស់មនុស្ស លោក ព្រះអង្គបានយាងចាកចេញពីព្រះអង្គនគរទៅតាំងសម្មាធិ ដើម្បីស្វែង យល់ពីព្រះធម៌ ហើយបានត្រាស់ដឹង នៅក្រោមដើមពោធិ៍មួយនៅ បូជហ្គាយ៉ា។ ព្រះអង្គបាន ដឹកនាំព្រះសង្ឃធ្វើសម្មាទានសីល ដើម្បីស្វែងយល់ពី ព្រះធម៌ និង ជម្រះនូវរាល់អំពើបាប ទើប បានប្រាស់ចាកពីទុក្ខសោកទាំងឡាយដែលនៅជាសាមញ្ញជន។តំណកាល តមក ព្រះអង្គ បានចូលបរិនិញ្វននៅ គូស៊ីណាហ្គា ក្នុងរដ្ឋប៊ីហារ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា។
នេះគ្រាន់តែប្រវត្តិដ៏ខ្លីមួយប៉ុណ្ណោះដែលបានលើកឡើង ហើយភាពពិតដែលលម្អិតនោះ គឺរង់ ចាំពុទ្ធសាសនិកមក ពីគ្រប់ទិស ធ្វើការស្វែងយល់ដោយផ្ទាល់។ ជាពិតណាស់ ពុទ្ធសាសនិក មួយចំនួន បានសម្តែងការព្រួយបារម្ភ និង ខ្លះមានការរិះគន់ចំពោះបរិស្ថាន និង ហេដ្ឋារចនា សម្ព័ន្ធ នៅទីតាំងខាងលើ ថាមិនទាន់អាចសម្រួលដល់ អ្នក ទស្សនា ប៉ុន្តែតាមការបានទៅដល់ របស់គណប្រតិភូកម្ពុជា និង បណ្តាប្រទេសផ្សេងៗទៀត ឃើញថា មានភាព ល្អច្រើន។
លោក ម៉េង ផល្លា តំណាងផ្នែកសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា បានឲ្យដឹងថា “ទីកន្លែងនេះ (រដ្ឋប៊ីហារ ទឹក ដីកំណើតព្រះពុទ្ធ) មានភាពប្រសើរជាងឆ្នាំមុនៗ ទៅលើបរិស្ថាន ផ្លូវធ្វើដំណើរ និង ការទទួលភ្ញៀវបរទេស។ ខ្ញុំបាន ដឹងព័ត៌មានថា រដ្ឋាភិបាល ថ្មី គ្រោងចាយលុយច្រើន ដើម្បីសម្អាតរាល់ទីក្រុងទាំងអស់នៅឥណ្ឌា ជាពិសេសគឺ គោលនយោបាយកសាងបង្គន់អនាម័យឲ្យបានគ្រប់ផ្ទះនៅឥណ្ឌា”។
គួរបញ្ជាក់ថា ក្រៅទស្សនានិងស្វែងយល់នៅតំបន់ស្រុកកំណើតព្រះ ប្រតិភូទាំង ៣៦ ប្រទេស និង តំបន់ក៏បានទៅ ទស្សនា ផងដែរនៅទីក្រុង វ៉ារ៉ាណាស៊ី ស្ថិតក្នុងរដ្ឋ យូតា ប្រាដែស ភាគ ខាងជើងប្រទេសឥណ្ឌា ដែលនៅពេល ល្ងាចមានការទស្សនាពិធីបុណ្យទន្លេហ្គាង ដែលធ្វើ ឡើងជារៀងរាល់ថ្ងៃ និងជាទស្សនីយភាពប្លែកភ្នែកបំផុត។ សម្រាប់ថ្ងៃចុងក្រោយ គឺអ្នក ទស្សនាបានទៅទស្សនាប្រាសាទសាណាតបែបពុទ្ធសាសនា ដែលកន្លែងតម្កល់ សិរីរិគធាតុ ព្រះពុទ្ធ និង សារៈមន្ទីរប្រវត្តិសាស្ត្រសាណាត ដែលតម្កល់នូវតឹកតាំងប្រវត្តិសាស្ត្រស្តេច អាសូកាឥណ្ឌា តាំងពីសម័យជាង ៣០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ។
ទាំងអស់នេះពិតជាល្មមគ្រប់គ្រាន់ សម្រាប់ការទៅសិក្សាស្វែងយល់ដោយផ្ទាល់ នៅទីតាំង ប្រវត្តិសាស្ត្រ ក្នុងនាម ជាពុទ្ធសាសនិកមួយរូប ដែលគោរព និង បូជា ដល់ព្រះពុទ្ធសាសនា។ សម្រាប់គ្រួសារដែលមានលទ្ធភាព កូនៗគួរ តែបំពេញកតព្វកិច្ច ជូនឳពុកម្តាយ ឬ ជីដូន ជីតា ទៅដល់ស្រុកព្រះ ដែលនេះជាការសាងបុណ្យ កុសល្យមួយមិន អាចកាត់ថ្លៃបានឡើយ នៅពេលអ្នកមានគុណនៅមានជីវិត ៕

________________
ផ្តល់សិទ្ទិដោយ៖dap-news