រុក្ខជាតិ​៣​ប្រភេទ​ស្រូប​ឧស្ម័ន​ពុល​ក្នុង​គេហដ្ឋាន​យ៉ាង​ប្រសិទ្ធភាព​

10/18/2014 0 Comments A+ a-

Toluen ជា​សារធាតុ​រំលាយ​អ័​រ​ហ្គា​និក​មួយ​ងាយ​ហួត និង​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​វិស័យ​ឧស្សាហកម្ម ។ ក្នុងផ្ទះ , ឧស្ម័ន toluen អាច​កើតចេញពី​ច្រើន​ប្រភព​ផ្សេងៗ​គ្នា​ដូចជា​ថ្នាំលាប​ផ្ទះ , ផ្សែង​បារី , សារជាតិ​លាង​សំអាត ឬ​អាច​ត្រូវ​សាយភាយ ពី​ក្រៅ​លំហ​ចូល​ក្នុងផ្ទះ ។​
​តាម​ការ​សំគាល់​ជាក់ស្តែង​បង្ហាញថា ក្នុង​គេហដ្ឋាន​ស្រឡះស្រឡំ​បរិមាណ​ឧស្ម័ន​នេះ​ពុំទាន់​ដល់​កម្រិត​គ្រោះថ្នាក់ ។ ប៉ុន្តែ ,​នៅតាម​តំបន់​ខន​ដូ​ថ្មីៗ​ឬ​នៅ​ជិត​រោងចក្រ​ផលិតកម្ម , ជិត​ផ្លូវ​គមនាគមន៍​នោះ​បរិមាណ​ឧស្ម័ន​នេះ​ខ្ពស់​គួរសម ។​
​តាម​ការស្រាវជ្រាវ , នេះ​ជា​សារជាតិ​មួយ​ក្នុងចំណោម​សារជាតិ​បង្ក​ភាពកខ្វក់​បរិយាកាស​ក្នុងផ្ទះ​ដ៏​គ្រោះថ្នាក់ ។ ព្រោះ​វា​អាច​បង្ក​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ម​ជ្ឈឹ​ម , ធ្វើ​ឲ្យ​មនុស្ស​ក្នុងផ្ទះ​មាន​អារម្មណ៍​ងងុយគេង , ឈឺក្បាល , អស់កម្លាំង , វិលមុខ​… ។ ពេល​នៅ​កម្រិត​ខ្ពស់ , ឧស្ម័ន toluen អាច​ឥទ្ធិពល​ដល់​ខួរក្បាល , បង្ក​ឲ្យ​សន្លប់ និង​ថែមទាំង​បាត់បង់​ជីវិត ។​
-​ដើម​អណ្តាត​ខ្លា​
ដើម​អណ្តាត​ខ្លា នឹង​បង្ក​ការពុល​ប្រសិន​អ្នកទទួល​ទាន​វា ។ ផ្ទុយ​មកវិញ វា​ក៏មាន​ឥទ្ធិពល​បន្សាប​ជាតិពុល ដោយសារ​ច្រោះ​បាន​ឧស្ម័ន​ដូចជា formaldehyde ។ ដើម​នេះ​ងាយ​រស់ ដូច្នេះ​សមស្រប​ចំពោះ​អ្នក​ពុំ​សូវ​មាន​ពេល​ថែទាំ ។ ដោយសារ formaldehyle ហួត​សំខាន់​ពី​បណ្តា​ផលិតផល​អនាម័យ ហេតុនេះ​វា​នឹងមាន​ប្រសិទ្ធភាព​បំផុត​ពេល​ដាក់​ក្នុង​បន្ទប់ទឹក ។​
cay-loc-khi
-​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ​ល្បីឈ្មោះ​បំផុត​ជាមួយនឹង​លទ្ធភាព​ធ្វើ​ឲ្យ​សះ​មុខរបួស ។ Gell ក្នុង​ស្លឹកឈើ​នេះ​អាចធ្វើ​សះ​ស្នាម​រលាក , ស្នាម​ដាច់ , សត្វល្អិត​ខាំ និង​អាលែកហ្ស៊ី​ស្បែក​ផ្សេងៗ ។ តែ​វា​នៅមាន​ប្រសិទ្ធភាព​សំអាត​បរិយាកាស ។ ប្រទាល​កន្ទុយក្រពើ​ងាយស្រួល​ស្រូបយក benzen និង formaldehyle ។ វា​ដុះ​ល្អ​ពេល​មាន​កម្តៅថ្ងៃ , ដូច្នេះ​ចូរ​ដាក់​នៅ​មាត់​ចង្អួ​ច ។​
-​ដើម lily អ៊ីតាលី (Peace lily)
IMG_4331
​រុក្ខជាតិ​នេះ​ឈរ​ដើម​តារាង​ក្នុង​បញ្ជី​ឈ្មោះ​រុក្ខជាតិ​ច្រោះ​ស្អាត​បរិយាកាស​របស់​ស្ថាប័ន​អវកាស​អាមេរិក​
​រុក្ខជាតិ​នេះ​ស្ថិតនៅ​ដំបូង​គេ​ក្នុង​បញ្ជី​ឈ្មោះ​រុក្ខជាតិ​ច្រោះ​សំអាត​បរិយាកាស​របស់​ស្ថាប័ន​អវកាស​អាមេរិក (NASA) ។ ពុំ​ត្រឹមតែ​ស្រូបយក formaldehyle , benzen និង trichloroethylene ប៉ុណ្ណោះ​ទេ , វា​នៅ​ស្រូបយក​ទាំង xylene និង loluene សារជាតិ​គីមី​រកឃើញ​ក្នុង​ប្រេងកាត ។ តើ​ម​នេះរ​ស់បាន​ក្នុង​ម្លប់ និង​ត្រូវការ​ស្រោច​ទឹកតែ​ម្តង​ក្នុង​១​សប្តាហ៍ , ដូច្នេះ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ពុំមាន​ពេលវេលា ។ ដោយសារ​ស្រូប​យកបាន​ជាតិគីមី​ច្រើន ហេតុនេះ​វា​អាចដាក់​នៅ​គ្រប់​ទីកន្លែង​ក្នុងផ្ទះ ៕​