ភាព​អំណោយផល​នៅ​អាស៊ី​កំពុង​ផ្តល់​ផលវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា

10/18/2014 0 Comments A+ a-

យោងតាម​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​យើង​(​កាលពី​ដើម​ខែ​តុលា​ឆ្នាំ​២០១៤) ទស្សនទាន​នានា​នៃ​កំណើន​ក្នុង​រយៈពេល​ខ្លី​នៅ​តំបន់​អាស៊ី​នៅតែ​មាន​ភាព​រឹងមាំ ខណៈ​តំបន់​ដទៃ​ទៀត​ត្រូវ​បាន​ធ្វើការ​កែប្រែ​ឡើង​វិញ​ដោយ​កំណើន​មាន​ការ​ធ្លាក់​ចុះ​។ បើ​ទោះ​ជា​មាន​ការ​ធ្លាក់​ចុះ​តិចតួច​នៅ​ដើម​ឆ្នាំ​នេះ​ក៏ដោយ ក៏​សេដ្ឋកិច្ច​នៅ​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​មាន​ការ​កើនឡើង​៥,៥​ភាគរយ នៅ​ឆ្នាំ​២០១៤ និង​២០១៥ ដោយ​វា​មាន​ល្បឿន​ដូច​ទៅ​នឹង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។
20141018_12
អ្នក​លក់​កំពុង​រៀបចំ​អីវ៉ាន់​នៅ​ក្នុង​ហាង​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ ទី១៧ ខែ​តុលា។ រូបថត AFP
ដោយ​មាន​ករណី​មួយ​ចំនួន ចក្ខុវិស័យ​អតិផរណា​គួរ​តែ​មាន​កំណើន​តិច​សម្រាប់​តំបន់​នេះ​។
ចក្ខុវិស័យ​ថ្នាក់​តំបន់​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​ទស្សនទាន​របស់​ប្រទេស​កម្ពុជា ពិសេស​ការ​ជិត​មក​ដល់​នៃ​ការ​ធ្វើ​សមាហរណកម្ម​ថ្នាក់​តំបន់ (​អាស៊ាន​)​។
ទោះបី​យ៉ាង​ក៏ដោយ ហានិភ័យ​ជា​អវិជ្ជមាន​បាន​កើនឡើង ប៉ុន្តែ​ដោយ​មាន​ភាព​រឹងមាំ​ផង​ដែរ រួមមាន​ប្រទេស​ដែល​ត្រូវ​បាន​ប៉ះពាល់​ខ្លាំង​នៃ​ការ​ប្រែប្រួល​ដែល​កើត​ចេញ​ពី​ការ​ឆាប់​មាន​ប្រតិកម្ម​នៃ​ទីផ្សារ​ចំពោះ​កិច្ចប្រជុំ​នៃ​ការ​កាត់បន្ថយ​ការ​បញ្ជា​ទិញ​សញ្ញាប័ណ្ណ​របស់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន​។
ប៉ុន្តែ​វិធានការ​បន្ទាប់​ត្រូវ​ចូលរួម​ជា​ចាំបាច់​ទាំង​ក្នុង​តំបន់​នេះ និង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​គោលនយោបាយ និង​ដោះស្រាយ​បញ្ហា​កម្រិត​មធ្យម​ដើម្បី​ឈាន​ទៅកាន់​ស្ថិរភាព និង​ការ​រីកចម្រើន​។
តើ​មាន​កត្តា​ជំរុញ​អ្វី​ខ្លះ​ចំពោះ​ចក្ខុវិស័យ​កំណើន​ដ៏រឹងមាំ​របស់​អាស៊ី​?
កត្តា​ទី​១ ការ​រីកចម្រើន​ជា​សកល​យ៉ាង​ខ្លាំង​គួរតែ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​ច្រើន​ជុំវិញ​តំបន់​អាស៊ីបាស៊ីហ្វិក​។ ជា​ការពិត បន្ទាប់ពី​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​១ ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​បាន​ចាប់ផ្តើម​មាន​ដំណើរការ​ល្អ​ឡើង​វិញ ហើយ​ដោយ​មាន​ការ​រីកចម្រើន​ដែល​មាន​ភាព​រឹងមាំ​របស់​សហរដ្ឋអាមេរិក និង​ភាព​ធូរស្រាល​ឡើង​វិញ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅក្នុង​តំបន់​អឺរ៉ុប ចលនា​នៃ​ការ​នាំ​ចេញ​គួរតែ​មាន​ភាព​រឹងមាំ​។
កត្តា​ទី​២ ទីផ្សារ​ហិរញ្ញវត្ថុ​ជា​សកល​បាន​កើនឡើង ដោយសារ​មាន​ការ​រំពឹង​ថា​នឹង​មាន​ការ​កើនឡើង​ច្រើន​នូវ​កត្តា​មួយ​ចំនួន​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ។ ស្ថិត​ក្នុង​បរិយាកាស​នេះ បាន​នាំ​មក​នូវ​លំហូរ​ទុន​ជាច្រើន​ទៅ​តំបន់​អាស៊ី​ផង​ដែរ ដែល​ធ្វើឲ្យ​តម្លៃ​ផ្សារហ៊ុន​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភាព​រីករាលដាល​ផ្សេងៗ លក្ខខណ្ឌ​នៃ​ការ​ផ្តល់​កម្ចី​ងាយស្រួល​កាន់តែ​ច្រើន​សម្រាប់​អាជីវកម្ម ប្រជាជន និង​រដ្ឋាភិបាល រួម​ជាមួយ​នឹង​កំណើន​ផ្នែក​ឥណទាន​ដ៏រឹងមាំ។
គោលនយោបាយ​ទាំងឡាយ​ក្នុង​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​គឺជា​ទូទៅ​ត្រូវ​មាន​ការ​គាំទ្រ ជា​រួម​ចំពោះ​អត្រា​ការប្រាក់​រយៈពេល​ខ្លី​របស់​ពួកគេ ដែល​ជាទូទៅ​នៅ​តែ​មាន​កម្រិត​ទាប​ជាង​កម្រិត​មុន​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​។ កត្តា​ទាំងអស់​នេះ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កំណើន​នៃ​តម្រូវការ​ដ៏រឹងមាំ តទៅ​មុខ​ទៀត​។
ទស្សនវិស័យ​ដ៏​មាន​សក្តានុពល​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​គឺ​បាន​ក្លាយ​ជា​របាំង​ដ៏​មាន​សារៈសំខាន់​ផ្សេងៗ​ដល់​អនុតំបន់​នេះ​។ នៅ​ប្រទេស​ចិន កំណើន​គួរតែ​រក្សា​បាន​នូវ​សន្ទុះ​ដ៏ខ្លាំង​មួយ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ​ដែល​នឹង​ត្រូវ​បាន​ជួយ​ជំរុញ​ដោយ​វិធានការ​ជំរុញ​កំណើន​កាលពី​ពេល​ថ្មីៗ​នេះ​។ យើង​រំពឹង​ថា​មាន​កត្តា​ជួយ​សម្រាល​ខ្លះៗ​នឹង​រឹត​តែ​ធ្វើឲ្យ​កំណើន​នេះ​មាន​និរន្តរភាព​រហូត​ដល់​ឆ្នាំ​ក្រោយ​នៅពេល​ដែល​ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​បន្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​កំណើន​ឥណទាន និង​ការ​ធ្វើឲ្យ​មាន​តុល្យភាព​នៃ​សេដ្ឋកិច្ច​នឹង​បង្អន់​ល្បឿន​នៃ​កំណើន​វិនិយោគ​។
នៅ​ប្រទេស​ជប៉ុន កម្មវិធី Abenomics គឺ​នៅ​តែ​បន្ត​ផ្តល់​នូវ​កំណើន ប៉ុន្តែ​កំណើន​គួរ​តែ​មាន​ការ​ធ្លាក់​ចុះ​តិចតួច​ក្រោម​១​ភាគរយ​នៅក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់ ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន ដែល​ត្រូវ​បាន​មក​ពី​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យ៉េន ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​សន្និធិ​និង​កំណើន​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​អាជីវកម្ម ហើយ​ផ្នែក​ខ្លះ​គឺ​បាន​មកពី​ការ​ជះឥទ្ធិពល​នៃ​វិធានការ​បង្រួម​សារពើពន្ធ​ចំពោះ​តម្រូវការ​ក្នុង​ស្រុក​។
នៅ​ប្រទេស​ឥណ្ឌា សកម្មភាព​សេដ្ឋកិច្ច​បាន​ងើប​ឡើង​ដ៏រឹងមាំ និង​ចលនា​នៃ​កំណើន​គួរ​តែ​កសាង​បាន​នូវ​ការ​កើនឡើង​នៃ​ទំនុក​ចិត្ត​អាជីវកម្ម វិនិយោគ​និង​ការ​នាំ​ចេញ​។ ចំពោះ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ក៏​នៅ​តែ​រក្សា​បាន​នូវ​កំណើន​មួយ​ដ៏រឹងមាំ​សម្រាប់​ឆ្នាំ​២០១៤​នេះ និង​មាន​កំណើន​តិចតួច​សម្រាប់​ឆ្នាំ​២០១៥ ដោយ​មាន​ផ្នែក​ខ្លះ វា​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ងាយ​រង​ផលប៉ះពាល់​ទៅ​នឹង​សេដ្ឋកិច្ច​សកល​ដ៏រឹងមាំ​។
បច្ច័យ​ដ៏​មាន​អំណោយផល​ផ្សេងៗ​នៅក្នុង​តំបន់​នេះ រួម​ជាមួយ​នឹង​ការ​កើនឡើង​នៃ​តម្រូវការ​ក្នុង​ស្រុក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​គាំទ្រ​ចក្ខុវិស័យ​នៃ​កំណើន​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ព្យាករ​ថា មាន​កម្រិត​ខ្ពស់​ជាង​៧​ភាគរយ​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​រង្វង់​៧,៥​ភាគរយ​ក្នុង​រយៈពេល​មធ្យម​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​ការ​ខិតខំ​ធ្វើ​កំណែទម្រង់​ផ្សេងៗ។
ទោះបី​ជា​ចក្ខុវិស័យ​ដ៏រឹងមាំ អាស៊ី​នៅ​តែ​បន្ត​ប្រឈម​នឹង​ហានិភ័យ​ដ៏ធំ​ដើម្បី​រក្សា​ស្ថិរភាព និង​កំណើន​ក្ដី ក៏​នៅក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ​នេះ វិនិយោគិន​អាច​មាន​ប្រតិកម្ម​ចំពោះ​បង្កើន​នៃ​អត្រា​ការប្រាក់​របស់​ប្រទេស​អាមេរិក ហើយ​និង​ធ្វើការ​ដកប្រាក់​ចេញ​ពី​តំបន់​នេះ ដែល​នេះ​កំពុង​នាំឲ្យ​មាន​ការ​កើនឡើង​ភ្លាមៗ​នៅក្នុង​ការ​ប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ ការ​ចំណាយ​ថ្លែ​ដើម​លើ​ប្រាក់កម្ចី​កាន់តែ​ខ្ពស់ និង​ទីបញ្ចប់​កំណើន​កាន់តែ​ទាប​។ កម្លាំង​ក្រុមហ៊ុន​កាន់តែ​ខ្ពស់ និង​ការ​កើនឡើង​បំណុល​គ្រួសារ​អាច​បង្កើន​ផលប៉ះពាល់​លើ​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​លើ​ការ​វិនិយោគ​និង​កំណើន​។ ជា​ទីបញ្ចប់​ការ​កើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​នយោបាយ​ភូមិសាស្ត្រ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​នាំចេញ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​កាន់តែ​ទូលំទូលាយ​។
20141018_13
លោក Faisal Ahmed ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​នៅ​កម្ពុជា។ ម៉ៃ វីរៈ
តើ​អ្វី​ជា​តួនាទី​សម្រាប់​គោលនយោបាយ​នៅក្នុង​តំបន់​នេះ​?
វិធានការ​បច្ចុប្បន្ន​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ចេញ​គោលនយោបាយ​បាន​បង្កើន​ទំនុក​ចិត្ត និង​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៅក្នុង​សេដ្ឋកិច្ច​ជាច្រើន រួមមាន ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។ ប៉ុន្តែ​ការ​ដោះស្រាយ​ហានិភ័យ​រយៈពេល​មធ្យម ទាមទារ​ឲ្យ​មាន​ការ​ជំរុញ​ជាថ្មី​សម្រាប់​ការ​កែទម្រង់​រចនាសម្ព័ន្ធ​នៅក្នុង​តំបន់​នេះ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ធ្លាក់ចុះ​ជា​លំដាប់​នៃ​ចក្ខុវិស័យ​កំណើន​រយៈពេល​វែង​កាលពី​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ​។ កំណែ​ទម្រង់​បែប​នោះ​នឹង​មិន​គ្រាន់តែ​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​កាន់តែ​ខ្លាំង​និង​កាន់តែ​មាន​ស្ថិរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នឹង​បង្ក​ឲ្យ​មាន​ភាព​ងាយ​ទទួល​រងគ្រោះ​របស់​ខ្លួន​ទៅ​នឹង​ការ​ខកចិត្ត​នៃ​កំណើន​បន្ថែម​ទៀត និង​បញ្ហា​ទីផ្សារ​ហិរញ្ញវត្ថុ​កើត​ចេញ​ពី​ប្រទេស​លោក​ខាង​លិច​ផង​ដែរ។
តើ​អ្វី​ជា​ចក្ខុវិស័យ​នៅក្នុង​តំបន់ វា​មាន​អត្ថប្រយោជន៍​យ៉ាងណា​ដល់​ប្រទេស​កម្ពុជា​?
បញ្ហា​សំខាន់​សម្រាប់​កម្ពុជា​អំពី​បច្ចុប្បន្ន​ភាព​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​គឺ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ដើម្បី​ជំរុញ​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​។ បទពិសោធ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​និង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ងើប បាន​បង្ហាញ​អំពី​បរិយាកាស​កំណើន​ដ៏​មាន​ភាព​អនុគ្រោះ ហើយ​ជា​រឿយៗ​ធ្វើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​កំណែទម្រង់​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការ​អនុវត្ត​។
ស្ថិត​នៅលើ​វិធានការ​គោលនយោបាយ​ជាក់លាក់ ការ​ផ្តោត​របស់​រដ្ឋាភិបាល​លើ​ការ​កែលម្អ​ប្រាក់ចំណូល​របស់​ខ្លួន និង​ការ​ផ្តល់​សេវាកម្ម​សាធារណៈ ជាពិសេស​នៅក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ដែល​វិស័យ​ទាំង​ពីរ​នេះ​គឺ​ពិតជា​ពេលវេលា​មួយ​ដ៏សមស្រប​និង​ទាន់ពេល​ដែល​ចាំបាច់​ត្រូវ​ធ្វើឲ្យ​មាន​កំណើន​រួមផ្សំ​កាន់តែ​ច្រើន និង​មាន​ស្ថិរភាព​នៅក្នុង​រយៈពេល​មធ្យម​។ កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​ស្រុក និង​កែលម្អ​ការ​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​អាច​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដ៏ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​និង​រឹង​ខណៈ​ដែល​ការ​ការពារ​សារពើ​ពន្ធ​បាន​កើនឡើង ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើក​ចំហ និង​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​ខ្ពស់​ដូចជា ប្រទេស​កម្ពុជា​គឺ​ពិតជា​ងាយ​រងគ្រោះ​ពី​កត្តា​ខាង​ក្រៅ​។
ការ​ធ្វើ​កំណែទម្រង់​សេវាកម្ម​ស៊ីវិល​កាន់តែ​ទូលំទូលាយ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ប្រាក់ឈ្នួល​សាធារណៈ​ដើម្បី​ចៀសវាង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ពង្រឹង​សារពើពន្ធ​។
ដោយ​មាន​កំណើន​យ៉ាង​រហ័ស​ក្នុង​ប្រព័ន្ធ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បញ្ហា​ប្រឈម​ដ៏សំខាន់​គឺ​ត្រូវ​ទប់ទល់​តុល្យភាព​រវាង​លទ្ធភាព​នៃ​ការ​ទទួល​ហិរញ្ញប្បទាន និង​ស្ថិរភាព​ហិរញ្ញវត្ថុ ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​សន្និសីទ​ស្តីអំពី​ម៉ាក្រូសេដ្ឋកិច្ច​លើក​ដំបូង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ខែ​កក្កដា​កន្លង​ទៅ។ ការណ៍​នេះ​អាច​តម្រូវ​ឲ្យ​មាន​ល្បឿន​ដែល​មាន​និរន្តរភាព​នៃ​កំណើន​ឥណទាន ការ​ខិតខំ​បន្ត​ការកែលម្អ​បទប្បញ្ញត្តិ និង​ការ​ត្រួតពិនិត្យ​និង​ការ​អភិវឌ្ឍ​ទីផ្សារ​ប្រាក់​និង​ទីផ្សារ​ប្តូរប្រាក់​បរទេស​។
វា​ច្បាស់​ណាស់​ថា ការ​អនុវត្ត​ការ​មាន​កំណើន​របស់​ប្រទេស​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ​គឺ​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។
ប៉ុន្តែ​បញ្ហា​ដែល​កំពុង​ប្រឈម​នឹង​គោលនយោបាយ​មួយ​ចំនួន​គឺ​ប្រៀប​ដូច​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មាន​បទពិសោធ​ឆ្លងកាត់​ក្នុង​សេដ្ឋកិច្ច​អន្តរកាល​។ ការ​ឆ្ពោះ​ទៅ​មុខ​នៃ​វិធានការ​កែទម្រង់​ចាំបាច់​ត្រូវ​គាំទ្រ​ដល់​យុទ្ធសាស្ដ្រ​កំណើន​ដែល​នឹង​មិន​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ទាក់ទាញ​ដល់​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សារៈសំខាន់​ដូច​គ្នា ក្នុង​ការ​ជួយ​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការ​បង្កើត​ការងារ​ធ្វើ និង​ការ​បំពេញ​សេចក្ដី​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​សម្រាប់​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ការ​រួមផ្សំ​ដ៏រឹងមាំ​៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍