អ្នកនិពន្ធរឿងហារី ផតធើ នឹងបញ្ចេញភាពយន្តមន្តអាគមបីរឿង
លោកស្រី ជេឃេ រ៉ូលិង (JK Rowling) អ្នកនិពន្ធរឿង Harry Potter កំពុងធ្វើការងារលើ គម្រោងផលិតភាពយន្តបែបមន្តអាគមបីបន្ថែមទៀត ដែលគ្រោងនឹងចេញផ្សាយនៅដើមឆ្នាំ២០១៦មួយរឿង។
ភាពយន្តដំបូងរឿង “Fantastic Beasts and Where to Find Them” នឹងត្រូវដឹកនាំដោយលោក ដេវីដ យ៉េត (David Yates) ដែលបានដឹកនាំភាពយន្ត “Harry Potter” បួនរឿងចុងក្រោយ រួមជាមួយក្រុមអ្នកថតភាពយន្តដដែលជាថ្មីម្តងទៀត។
ភាពយន្តទី២ គ្រោងនឹងចេញផ្សាយនៅឆ្នាំ២០១៨ ហើយរឿងទី៣ នឹងចេញផ្សាយនៅឆ្នាំ២០២០។ ភាពយន្តដំបូងត្រូវបានប្រកាសជាផ្លូវការកាលពីខែមុនរួចមកហើយ។
Yahoo! News កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី រ៉ូលិង ដែលលក់សៀវភៅរឿង Harry Potter បានជាង៤៥០លានក្បាលនោះ បានប្រកាសកាលពីខែកញ្ញាថា លោក វ៉ន័រ ប្រ៊ូស (Warner Bros) បានទាក់ទងលោកស្រីអំពីការផលិតរឿង “Fantastic Beasts” ៕ ប្រភព ៖ CEN